ទំព័រដើម/កីឡា/ប៉ូការី ស្វេត ភេសជ្ជៈអ៉ីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ...
កីឡា

ប៉ូការី ស្វេត ភេសជ្ជៈអ៉ីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ...

ពង្រីកអក្សរ:
ប៉ូការី ស្វេត ភេសជ្ជៈអ៉ីយ៉ុងកម្រិតពិភពលោករបស់ប្រទេសជប៉ុន បានប្រកាសជាដៃគូគាំទ្រផ្លូវការនៃព្រឹត្តិការណ...

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ដែលជាក្រុមហ៊ុនឱសថដ៏ធំ និងឈានមុខគេមួយរបស់ប្រទេសជប៉ុន បានប្រកាសជាផ្លូវការថា ប៉ូការី ស្វេត ដែលជាភេសជ្ជៈបំពេញជាតិទឹក និងអ៉ីយ៉ុងដ៏ល្បីល្បាញរបស់ខ្លួន នឹងធ្វើជាដៃគូគាំទ្រផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ ក្នុងប្រទេសជប៉ុន។

ព្រឹត្តិការណ៍កីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា លើកទី២០ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដោយរំពឹងថានឹងទទួលស្វាគមន៍ប្រតិភូកីឡារហូតដល់ ១៥,០០០ នាក់ មកពី ៤៥ ប្រទេស និងតំបន់នៅទូទាំងអាស៊ី។ ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជា ដែលនឹងចូលរួមប្រកួត ដើម្បីដណ្តើមយកកិត្តិយសជូនជាតិផងដែរ។ ព្រឹត្តិការណ៍កីឡាអាស៊ី ត្រូវបានរៀបចំឡើងក្នុង ៤ ឆ្នាំម្តងដោយមានការប្រកួតប្រជែងលើ ៤៣ ប្រភេទកីឡា ហើយនេះក៏ជាលើកទី៦ ហើយដែលក្រុមហ៊ុន Otsuka បានឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាអាស៊ីដ៏ធំសម្បើមនេះ។

ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូគាំទ្រផ្លូវការ ជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី អៃឈិ-ណាហ្គោយ៉ា ក្រុមហ៊ុន Otsuka Pharmaceutical នឹងផ្តល់ជូន ភេសជ្ជៈប៉ូការី ស្វេត ដល់ ប្រតិភូកីឡា កីឡាករ កីឡាការិនី មន្ត្រីដឹកនាំក្រុម ដើម្បីធានាបាននូវសុខភាពរឹងមាំក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយប្រចាំទ្វីបអាស៊ីនេះ។

អស់រយៈពេលជាង ៤០ ឆ្នាំមកនេះ ភេសជ្ជៈប៉ូការី ស្វេត ទទួលបានទំនុកចិត្តយ៉ាងទូលំទូលាយនៅតាមបណ្ដាប្រទេស និងតំបន់ជាង ២០ នៅជុំវិញពិភពលោក ដោយពង្រឹងជំហររបស់ខ្លួនជាម៉ាកសញ្ញាសុខភាពអន្តរជាតិដ៏ល្បីល្បាញបំផុតមួយរបស់ជប៉ុន។

ភេសជ្ជៈប៉ូការី ស្វេត ត្រូវបានស្រាវជ្រាវ និងផលិតឡើងយ៉ាងប្រុងប្រយ័ត្នដោយក្រុមហ៊ុនឱសថ Otsuka Pharmaceutical ផ្អែកលើគំនិតអភិវឌ្ឍចេញពី "ទឹកសេរ៉ូម" (Drinkable IV solution)។ ដោយផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប៉ូការី ស្វេត មានសមាសធាតុផ្សំឡើងដោយតុល្យភាពជាតិទឹក និងអេឡិចត្រូលីតដែលស្រដៀងទៅនឹងជាតិទឹកនៅក្នុងរាងកាយ។ វាមានសមត្ថភាពជួយបំពេញបន្ថែមនូវជាតិទឹក និងអ៉ីយ៉ុងសំខាន់ៗដែលបាត់បង់តាមរយៈញើសបានយ៉ាងឆាប់រហ័ស ធ្វើឱ្យរាងកាយស្រូបយកជាតិទឹកបានលឿន និងរក្សាកម្រិតជាតិទឹកឱ្យមានតុល្យភាព មិនថាក្នុងអំឡុងពេលលេងកីឡា ហាត់ប្រាណ ឬការបំពេញភារកិច្ចប្រចាំថ្ងៃនោះទេ។

សម្រាប់ទីផ្សារប្រទេសកម្ពុជា ភេសជ្ជៈ ប៉ូការី ស្វេត ត្រូវបាននាំចូល និងចែកចាយ ផ្ដាច់មុខជាផ្លូវការ ពីប្រទេសឥណ្ឌូនេស៊ីដោយក្រុមហ៊ុន FULUSHOU F&B Co., Ltd.។ កិច្ចសហប្រតិបត្តិការនេះបានធានាថា អតិថិជន និងអ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវភេសជ្ជៈអ៉ីយ៉ុងសុទ្ធពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាត្រឹមត្រូវដែលផលិតដោយផ្ទាល់ពីក្រុមហ៊ុនឱសថនៃប្រទេសជប៉ុន។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Otsuka Pharmaceutical និងក្រុមហ៊ុន FULUSHOU F&B Co., Ltd. នៅតែបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ ទម្លាប់បំពេញជាតិទឹកឱ្យបានត្រឹមត្រូវ និងការអភិវឌ្ឍវិស័យកីឡានៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព៌ត័មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ POCARI SWEAT Cambodia Official Facebook Page

អត្ថបទ៖ ខ្លាឃ្មុំតូច

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
12h ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
12h ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA
កីឡា
12h ago•1 min read•0

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA

សម្រាប់រដូវកាលនេះ លីគបាល់បោះនារីកំពូលរបស់ពិភពលោក បានសាងប្រវត្តិសាស្ត្ររួចទៅហើយ តាមរយៈការពង្រីកចំនួនក្រុមពី 13 ទៅ 15 ក្រុម។ ការប្រកួតរដូវកាលធម្មតានៅសល់ពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈដែលការប្រជែងដំណាក់កាលចុងក្រោយ នឹងចាប់ផ្តើមឡើងបន្ទាប់ពីព្រឹត្តិ...