ទំព័រដើម/ជីវិត និងសង្គម/តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

ពង្រីកអក្សរ:
តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចបន្តរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

តម្លៃប្រេង Brent បានកើន ១,៣២ ដុល្លារ ឬ ១,២៧% ដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងអាមេរិក West Texas Intermediate (WTI) កើន ៧០ សេន ឬ ០,៧៦% ដល់ ៩៣,១១ ដុល្លារ។

អ៊ីរ៉ង់បានដាក់សំណើសន្តិភាពតាមរយៈអ្នកសម្របសម្រួលកាតា កាលពីសប្តាហ៍មុន ដោយស្នើឱ្យបញ្ចប់ការប្រយុទ្ធ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ។ លោក Trump បានបដិសេធសំណើនេះ ប៉ុន្តែបាននិយាយថា អ្នកចរចាអាមេរិករំពឹងថានឹងបន្តកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍នេះ។

ទន្ទឹមនឹងនេះ ភាពតានតឹងនៅតែបន្តនៅតំបន់ ដោយក្រុមហូទីនៅយ៉េម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបន្តការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលីស្ទិក ២គ្រាប់ និងដ្រូន ២គ្រឿង ដែលបាញ់សំដៅមកកាន់ប្រទេសរបស់ខ្លួន។

ការជាប់គាំងនៃកិច្ចចរចា និងហានិភ័យចំពោះផ្លូវដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រម៉ូស កំពុងបន្តធ្វើឱ្យទីផ្សារថាមពលមានភាពមិនប្រាកដប្រជា ខណៈអ្នកវិភាគព្រមានថា ការវាយប្រហារបន្ថែមនៅតំបន់អាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកកាន់តែងាយរងការរំខាន៕

ប្រភព៖ Reuters

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
13h ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០
ជីវិត និងសង្គម
13h ago•1 min read•0

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្...

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...
ជីវិត និងសង្គម
13h ago•1 min read•0

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រ អ៊ែរឡាញ ហៅកាត់ថា SIA បានប្រកាសថា ខ្លួននឹងដាក់ដំណើរការជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Western Sydney International (Nancy-Bird Walton) Airport (WSI) ចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ...