ទំព័រដើម/បច្ចេកវិទ្យា/មកដឹងពីតម្លៃទាំង 2 Options របស់រថយន្ត GAC S7 PHEV i4WD ទើបដាក់សម្ពោធថ្មីៗ
បច្ចេកវិទ្យា

មកដឹងពីតម្លៃទាំង 2 Options របស់រថយន្ត GAC S7 PHEV i4WD ទើបដាក់សម្ពោធថ្មីៗ

ពង្រីកអក្សរ:
មកដឹងពីតម្លៃទាំង 2 Options របស់រថយន្ត GAC S7 PHEV i4WD ទើបដាក់សម្ពោធថ្មីៗ

ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។

១. ចំណុចលេចធ្លោនៃការរចនា និងភាពប្រណីត

• រចនាបថបែបអនាគត (Futuristic)៖ រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ និងទាក់ទាញ។ ចង្កៀងផ្នែកខាងមុខត្រូវបានបង្គុំដោយគ្រាប់អំពូលតូចៗចំនួន ២៦១៨ គ្រាប់។ លក្ខណៈនេះផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង និងអាចកែសម្រួលដាក់អក្សរបានយ៉ាងពិសេស។

• វិមាត្រតួខ្លួនធំទូលាយ៖ តួរថយន្តនេះរចនាឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm និងកម្ពស់ 1780mm។ គម្លាតកង់មុខទៅកង់ក្រោយមានប្រវែង 2880mm ព្រមទាំងបំពាក់យ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch ជួយលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ។

• ប្រណីតភាពផ្នែកខាងក្នុង៖ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather។ កៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច ដែលមានមុខងារម៉ាស្ស៉ា កៅអីខ្យល់ក្តៅ-ត្រជាក់ និងខ្នើយកល់ដ៏ទន់ល្មើយ។ ជាពិសេស កៅអីជួរទីពីរអាចកាច់ផ្តេកដោយស្វ័យប្រវត្តិបានដូចគ្នា។

• ប្រព័ន្ធកម្សាន្តកម្រិតខ្ពស់៖ រថយន្តបំពាក់នូវប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន ២២ គ្រាប់ ដែលមានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ 8.88-inch អេក្រង់កម្សាន្ត 15.6-inch និងមុខងារសាកថ្មឥតខ្សែ (Wireless Charge)។

២. ប្រព័ន្ធថាមពល និងការសន្សំសំចៃឆ្លាតវៃ

• បច្ចេកវិទ្យា AI៖ ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ។

• ការប្រើប្រាស់ (PHEV)៖ ការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ដោយចំណាយត្រឹម 1.3L ទៅ 1.8L ក្នុង 100Km។

• ការប្រើប្រាស់អគ្គិសនីសុទ្ធ៖ ការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ហើយការសាកថ្មពី 30% ទៅ 80% ចំណាយពេលវេលាត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

៣. ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

រថយន្ត GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប និងសំខាន់ៗដែលគិតគូរខ្ពស់ពីសុខវត្ថិភាពពេលបើកបរ រួមមាន៖

• ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC)

• ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) និងប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB)

• ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) និងប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW)

• ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA)

• ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA)

• ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA)

• កាំមេរ៉ាកម្រិត 540 ដឺក្រេ

• រួមទាំងមានមុខងារជំនួយការបើកបរ និងសុវត្ថិភាពជាច្រើនផ្សេងទៀត។

៤. ជម្រើស និងតម្លៃ

រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ 2026 គឺជាប្រភេទ Global Version ដោយក្រុមហ៊ុន GAC Cambodia បានផ្តល់ជូន ២ ជម្រើសសម្រាប់អតិថិជន៖

ជម្រើសទី១៖ Option Max ប្រព័ន្ធរុញច្រាន i4WD (ប៉ុងពីរ) មានតម្លៃ $43,000

ជម្រើសទី២៖ Option Ultra ប្រព័ន្ធរុញច្រាន i4WD (ប៉ុងពីរ) មានតម្លៃ $47,000

បន្ថែមពីនោះ អតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្ររយៈពេលវែងរហូតដល់ ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ។​

៥. ព័ត៌មានលម្អិត និងទំនាក់ទំនង៖

• លេខទូរស័ព្ទ៖ 095 999 029 (KH/EN) ឬ 095 777 159 (中文) • Telegram៖ ចុចទីនេះ

• ទីតាំងអគារតាំងបង្ហាញ៖ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ( Google map: ចុចទីនេះ )

• GAC Cambodia ជាតំណាងចែកចាយផ្លូវការរថយន្ត GAC នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន TH Group។

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក
បច្ចេកវិទ្យា
22h ago•1 min read•0

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក

ប្រទេសសិង្ហបុរីបានបន្តពង្រឹងទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលអប់រំ និងបច្ចេកវិទ្យាលំដាប់ពិភពលោក បន្ទាប់ពីលទ្ធផលនៃការរៀបចំចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតលើពិភពលោក (Best Global Universities) របស់ស្ថាប័ន U.S. News & World Report បានបង្ហាញថា សិង្ហបុរីគឺជាប...

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង
បច្ចេកវិទ្យា
22h ago•1 min read•0

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង

ក្រុមហ៊ុន OpenAI កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការម៉ូដែលបញ្ញាសិប្បនិម្មិតថ្មី GPT-6 Astra ដែលក្រុមហ៊ុនអះអាងថា ជាម៉ូដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ។ ប៉ុន្តែការប្រកាសនេះកើតឡើងក្នុងពេលដែលការព្រួយបារម្ភអំពីសុវត្ថ...

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...
បច្ចេកវិទ្យា
22h ago•1 min read•0

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...

ភ្នំពេញ ប្រទេសកម្ពុជា — ក្រុមហ៊ុន H.G.B. Auto Co., Ltd. កំពុងត្រៀមដាក់តាំងបង្ហាញរថយន្ត Mazda CX-5 ជំនាន់ថ្មី ទៅកាន់ទីផ្សារកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក Sato Nobuaki មកពី Mazda International បានបន្ថែមសារៈសំខាន់មួយកម្រិតទៀត ដល់ការត្...