ទំព័រដើម/កីឡា/Real Madrid នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​ពី​រឿង​ដែល​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​ទៅ​ Jude Bellingham
កីឡា

Real Madrid នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​ពី​រឿង​ដែល​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​ទៅ​ Jude Bellingham

ពង្រីកអក្សរ:
Real Madrid នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​ពី​រឿង​ដែល​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​ទៅ​ Jude Bellingham

​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ​ខ្សែ​បម្រើ​របស់​ Real Madrid គឺ​កីឡាករ ​ Jude Bellingham ​​​ទទួល​បាន​កាត​ក្រហម​​នៅ​នាទី​ទី​៣៩ នៃ​ការ​ប្រកួត​​តល់​ក្រុម Osasuna ក្នុង​ការ​ប្រកួត​​សប្ដាហ៍​ទី​២៤ នៃ​ពាន​រង្វាន់ La Liga ។

​ក្នុង​ការ​ផ្ដល់​កាត​ក្រហម​នោះ​កើត​ឡើង​បន្ទាប់​ពី Jude បាន​ធ្វើ​ការ​តវ៉ា​ទៅ​​កាន់​អាជ្ញាកណ្ដាល ​ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​គឺ​គេ​គ្មាន​សិទ្ធ​​ក្នុង​ការ​ចរចា​ឬ​ជជែក​អ្វី​​មក​កាន់​អាជ្ញាកណ្ដាល​នោះ​ទេ ​នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​បាន​​ធ្វើ​ការ​សម្រេច​ចិត្ត​​។ មែនទែន​​​ទៅ​ពេលនោះ​គេ​នៅ​មិនទាន់​ដឹង​ថា តើ Bellingham បាន​និយាយ​ដោយ​ប្រើ​ពាក្យ​សម្ដី​អ្វី​ទៅ​កាន់​អាជ្ញាកណ្ដាល​ដែរ គ្រាន់តែ​​ពេល​នោះ​អ្នក​ដែល​មាន​សិទ្ធ​គឺ​ Luka Modric ជា​ប្រធាន​ក្រុម​។

ទោះ​​ជា​បែប​នេះ​ក្ដី Real Madrid បាន​​​ប្រកាស​ថា ពូក​គេ​នឹង​ធ្វើ​ការ​ប្ដឹង​អាជ្ញាកណ្ដាល​វិញ ដែល​ផ្ដល់​កាត​ក្រហម​មក​កាន់ Jede Bellingham ព្រោះ​ពួក​គេ​យល់​ថា ការ​ជូន​កាត​ក្រហម​នា​ពេល​នោះ​មិន​សក្ដិសម​ឡើយ ​ព្រោះ​ជា​ទូទៅ​ក្នុង​ការ​តវ៉ា​ច្រើន​ ភាគ​ច្រើន​គេ​ឃើញ​ត្រឹម​ការ​​ព្រមាន ឬ​មាន​ការ​ជូន​កាត​លឿង​តែ​ប៉ុណ្ណោះ។

​​Real Madrid គិត​ថា ការ​ប្រកួត​ដែល​បាត់​បង់​៣​ពិន្ទុ​នេះ​ដោយ​សារ​តែ​អាជ្ញាកណ្ដាល ព្រោះ​ពួក​​គេ​កំពុង​តែ​នាំ​មុខ​១-០ ទៅ​ហើយ​ ស្រាប់​តែ​ Jude ទទួល​បាន​កាត​ក្រហម ​ធ្វើ​ការ​ប្រកួត​មាន​ការ​ប្រែប្រួល ទើប​បញ្ចប់​​​ទៅ​ដោយ​ម្ចាស់​ផ្ទះ​​មាន​ឱកាស​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទីទី​៥៨​នោះ​៕

Daro Ly

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
22h ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
22h ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA
កីឡា
22h ago•1 min read•0

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA

សម្រាប់រដូវកាលនេះ លីគបាល់បោះនារីកំពូលរបស់ពិភពលោក បានសាងប្រវត្តិសាស្ត្ររួចទៅហើយ តាមរយៈការពង្រីកចំនួនក្រុមពី 13 ទៅ 15 ក្រុម។ ការប្រកួតរដូវកាលធម្មតានៅសល់ពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈដែលការប្រជែងដំណាក់កាលចុងក្រោយ នឹងចាប់ផ្តើមឡើងបន្ទាប់ពីព្រឹត្តិ...