ទំព័រដើម/ជីវិត និងសង្គម/អ្នកវិទ្យាសាស្ត្រចិនសិក្សាលទ្ធភាពកាត់បន្ថយការមករដូវត្រឹម៤ដងក្នុងមួយឆ្នាំ​ដើម្បីពន្យារអាយុបង្កកំណើត​
ជីវិត និងសង្គម

អ្នកវិទ្យាសាស្ត្រចិនសិក្សាលទ្ធភាពកាត់បន្ថយការមករដូវត្រឹម៤ដងក្នុងមួយឆ្នាំ​ដើម្បីពន្យារអាយុបង្កកំណើត​

ពង្រីកអក្សរ:
អ្នកវិទ្យាសាស្ត្រចិនសិក្សាលទ្ធភាពកាត់បន្ថយការមករដូវត្រឹម៤ដងក្នុងមួយឆ្នាំ​ដើម្បីពន្យារអាយុបង្កកំណើត​

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន កំពុងសិក្សាលើគំនិតច្នៃប្រឌិតថ្មីមួយ ដែលអាចជួយឱ្យស្ត្រីរក្សាបាននូវសមត្ថភាពបង្កកំណើតបានកាន់តែយូរជាងមុន តាមរយៈការកាត់បន្ថយចំនួនដងនៃការមករដូវប្រចាំឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត ហុងម៉ី វ៉ាង (Dr. Hongmei Wang) សាស្ត្រាចារ្យ និងជានាយិកានៃមន្ទីរពិសោធន៍ State Key Laboratory of Stem Cell and Reproductive Biology នៅក្នុងទីក្រុងប៉េកាំង បាននិងកំពុងដឹកនាំការស្រាវជ្រាវដើម្បីពិនិត្យមើលថា តើការកាត់បន្ថយវដ្តរដូវពីប្រហែល១២ ដងក្នុងមួយឆ្នាំ មកត្រឹមតែ៤ ដងក្នុងមួយឆ្នាំ (ឬ ៣ ខែម្តង) អាចជួយរក្សាទុកស៊ុតញីនៅក្នុងអូវែរបស់ស្ត្រីបានកាន់តែច្រើនដែរឬទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Elpais កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ។

គំនិតនៃការស្រាវជ្រាវនេះ គឺកើតចេញពីការប្រៀបធៀបរវាងជីវិតរបស់ស្ត្រីសម័យទំនើប និងស្ត្រីជំនាន់បុរាណ។ បើតាមលោកស្រីវេជ្ជបណ្ឌិត វ៉ាង បានឱ្យដឹងថា ស្ត្រីកាលពីសម័យបុរាណមានការមករដូវប្រហែលតែ១០០ ដងប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ ពីព្រោះពួកគេជួបប្រទះការមានផ្ទៃពោះញឹកញាប់ និងការបំបៅដោះកូនដោយទឹកដោះក្នុងរយៈពេលវែង។ ផ្ទុយទៅវិញ ស្ត្រីសម័យបច្ចុប្បន្នមានការមករដូវរហូតដល់ទៅចន្លោះពី ៤០០ ទៅ ៥០០ដងក្នុងមួយជីវិត ដែលកត្តានេះអាចនាំឱ្យមានការបាត់បង់ និងខ្សោះអស់មេជីវិតញីលឿនជាងមុន។

តាមរយៈការកាត់បន្ថយការបញ្ចេញមេជីវិតញី អ្នកស្រាវជ្រាវជឿជាក់ថា វានឹងអាចរក្សាស៊ុតញីបានកាន់តែច្រើន ដែលអាចជួយពន្យារអាយុកាលនៃការមានកូនរបស់ស្ត្រីបានកាន់តែវែង។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត វ៉ាង ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា វិធីសាស្ត្រនេះកំពុងប្រឈមនឹងឧបសគ្គនិងការសាកល្បងដ៏សំខាន់មួយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន El País លោកស្រីបានមានប្រសាសន៍ថា៖ «នៅពេលយើងបញ្ឈប់ការបញ្ចេញមេជីវិតញី យើងអាចរក្សាទុកស៊ុតញីបានកាន់តែច្រើនពិតមែន ប៉ុន្តែយើងក៏បានបញ្ឈប់រាងកាយមិនឱ្យបង្កើតអ័រម៉ូនអ៊ឹស្ត្រូសែន (Estrogen) ផងដែរ ហើយម៉ូលេគុលអ័រម៉ូនមួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព»។

អ័រម៉ូនអ៊ឹស្ត្រូសែន ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពឆ្អឹង បេះដូង និងផ្នែកជាច្រើនទៀតនៃរាងកាយ។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវត្រូវតែស្វែងរកវិធីសាស្ត្រមួយដែលមានសុវត្ថិភាពខ្ពស់ ដើម្បីការពារសមត្ថភាពបន្តពូជ ដើរទន្ទឹមគ្នាដោយមិនបង្កផលប៉ះពាល់ដល់សុខភាពទូទៅរបស់ស្ត្រី។

គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវរបស់លោកស្រីវេជ្ជបណ្ឌិត វ៉ាង កើតឡើងចំពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាធ្លាក់ចុះនៃអត្រាកំណើត និងការកើនឡើងយ៉ាងរហ័សនៃចំនួនប្រជាជនវ័យចំណាស់។ ជាលទ្ធផល ក្រុមអ្នកវិទ្យាសាស្ត្រកំពុងខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីជួយឱ្យមនុស្សអាចមានលទ្ធភាពយកកូននៅវ័យជ្រេបាន ព្រមទាំងការពារសុខភាពរាងកាយវែងឆ្ងាយរបស់ពួកគេ។

ទោះជាយ៉ាងណា បច្ចុប្បន្នការស្រាវជ្រាវនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយគេត្រូវការការពិសោធន៍ និងវិភាគបន្ថែមទៀត មុននឹងអាចទាញសន្និដ្ឋានជាផ្លូវការណាមួយបាន៕

ប្រភព៖ El País

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
6h ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
1d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...