ទំព័រដើម/កម្សាន្ត/ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែ​ចាប់​អារម្មណ៍​លើ​ខ្សែភាពយន្ត​ឯកសារ​...
កម្សាន្ត

ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែ​ចាប់​អារម្មណ៍​លើ​ខ្សែភាពយន្ត​ឯកសារ​...

ពង្រីកអក្សរ:
ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែ​ចាប់​អារម្មណ៍​លើ​ខ្សែភាពយន្ត​ឯកសារ​...

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសក្រោយមានការចូលរួមផ្សព្វផ្សាយ និងចែករំលែកពីសំណាក់ Influencers និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ដែលបានជួយជំរុញឱ្យមហាជនកាន់តែចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងដំណើរនៃការទាមទារយករតនសម្បត្តិវត្ថុបុរាណខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។

«LOOT» មិនត្រឹមតែជាខ្សែភាពយន្តឯកសារដែលរៀបរាប់ពីវត្ថុបុរាណខ្មែរដែលបានបាត់បង់នោះទេ ប៉ុន្តែថែមទាំងបង្ហាញពីដំណើរតស៊ូ និងការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការស្វែងរក និងទាមទារយករតនសម្បត្តិដ៏មានតម្លៃទាំងនេះឱ្យវិលត្រឡប់មកកម្ពុជាវិញ។

ការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការនាំយកសាច់រឿងប្រវត្តិសាស្ត្រនេះឱ្យកាន់តែខិតជិតយុវជន និងសាធារណជនទូទៅ ព្រមទាំងជំរុញការយល់ដឹងពីការលួចជាប្រព័ន្ធ និងតម្លៃរតនសម្បត្តិវត្ថុបុរាណខ្មែរដែលជាផ្នែកមួយនៃអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល។

ចង់​ដឹង​ថា​រឿងរ៉ាវនៃការលួច និងនាំត្រលប់រតនសម្បត្តិរបស់ជាតិ​កុំភ្លេច​កក់​សំបុត្រ​នៅ​រោង​ភាព​យន្ត Sabay។ ខ្សែភាពយន្តឯកសារ​នេះ​ កំពុងចាក់បញ្ចាំង ហើយ​លោក​អ្នក​អាច​ទស្សនាជាមួយ Sabay Days នៅ Sabay Cinema ដោយ​តម្លៃ​សំបុត្រកុនត្រឹម​តែ 2.5$ សម្រាប់សំបុត្រកុនប្រភេទ 2D ចាប់ពីថ្ងៃ ចន្ទដល់ព្រហស្បតិ៍ (លើកលែងថ្ងៃបុណ្យទាន និង ថ្ងៃឈប់សម្រាក )។ សូមចូលរួមទស្សនាខ្សែភាពយន្តឯកសារនេះដើម្បី ជ្រួតជ្រាបអោយកាន់តែច្បាស់ពីតម្លៃមរតកជាតិខ្មែរ៕

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League
កម្សាន្ត
1d ago•1 min read•1

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League

រដូវកាលថ្មីនៃលីគបាល់ទះបុរស SV.League របស់ជប៉ុនដែលទើបតែកែទម្រង់ថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញពីចំណុចផ្លាស់ប្តូរសំខាន់ៗ ព្រមទាំងបេក្ខភាពលេចធ្លោនានាដែលត្រៀមប្រជែងដណ្តើមជើងឯក។

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព
កម្សាន្ត
1d ago•1 min read•0

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព

បាតុកម្មដែលចាប់ផ្តើមពីការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំង បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ដោយមានការចូលរួមពីសហជីពកម្មករ អ្នកគាំទ្រចលនា «អាវកាក់លឿង» និងក្រុមប្រជាជនផ្សេងៗ ដែលមិនពេញចិត្តនឹងការកើនឡើងនៃថ្លៃរស់នៅ ការខ្វះធនធានសាធារណៈ និងផែនកា...

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League
កម្សាន្ត
1d ago•1 min read•0

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League

អត្ថបទវិភាគរបស់ 1xBet បង្ហាញពីសាច់រឿងសំខាន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្តាហ៍ទី 3 ក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបអឺរ៉ុបកម្រិតកំពូល។