ទំព័រដើម/ជីវិត និងសង្គម/ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
ជីវិត និងសង្គម

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក

ពង្រីកអក្សរ:
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី សុខភាពមេតាប៉ូលីសនិងបណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក។ សុខភាពមេតាប៉ូលីស មិនមែនត្រឹមតែជាការគ្រប់គ្រងទម្ងន់ ឬជាតិស្ករនោះទេ ប៉ុន្តែវាគឺជាសមត្ថភាពរបស់រាងកាយក្នុងការបំប្លែងអាហារទៅជាថាមពលប្រកបដោយប្រសិទ្ធភាព។ វាក៏រួមបញ្ចូលទាំងការរក្សាកម្រិតជាតិស្ករ ជាតិខ្លាញ់ សម្ពាធឈាមឱ្យនៅកម្រិតល្អ និងការបង្ការការរលាករ៉ាំរ៉ៃក្នុងរាងកាយផងដែរ។

ការផ្លាស់ប្តូររបបអាហារ ការរស់នៅបែបអង្គុយច្រើនមិនសូវបញ្ចេញកម្លាំង គឺជាកត្តាជម្រុញឱ្យសុខភាពមេតាប៉ូលីសធ្លាក់ចុះ។ វាជាការចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់លើសុខភាពមេតាប៉ូលីសឱ្យបានតាំងពីដំបូង។ យើងអាចធ្វើទៅបានតាមរយៈការទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងការរក្សាទម្លាប់រស់នៅល្អៗឱ្យបានជាប់លាប់។ ការពង្រឹងសុខភាពមេតាប៉ូលីស មិនមែនជាការដោះស្រាយមួយឆាវៗនោះទេ ប៉ុន្តែវាទាមទារឱ្យយើងផ្ដោតលើការស្តារតុល្យភាពនៃប្រព័ន្ធរាងកាយទាំងមូលឡើងវិញ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីសម្រេចគោលដៅនេះ៖

គន្លឹះទី ១៖ សមាសធាតុផ្សំនៃរាងកាយពិតជាសំខាន់ (Body composition matters)

មេតាប៉ូលីស មិនមែនរងឥទ្ធិពលពីទម្ងន់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យទៅលើសមាសធាតុផ្សំនៃរាងកាយទាំងមូល។ ការដឹងពីអត្រាធៀបរវាង សាច់ដុំ និងខ្លាញ់ ផ្តល់រូបភាពច្បាស់លាស់អំពីសុខភាពមេតាប៉ូលីស ជាងការមើលតែលើទម្ងន់ ឬសន្ទស្សន៍ម៉ាសរាងកាយ (BMI) តែម្យ៉ាង។ សាច់ដុំ កោសិកាសាច់ដុំគឺជាផ្នែកដែលសកម្មខ្លាំងក្នុងការធ្វើមេតាប៉ូលីស ដូច្នេះការមានសាច់ដុំកាន់តែច្រើន មានន័យថារាងកាយរបស់អ្នកប្រើប្រាស់ថាមពលកាន់តែច្រើន សូម្បីតែក្នុងពេលដែលអ្នកកំពុងសម្រាកក៏ដោយ។

ខ្លាញ់ ជាផ្នែកសំខាន់នៃសុខភាពមេតាប៉ូលីស វាជាប្រភពថាមពលដែលរាងកាយពឹងផ្អែកពេញមួយថ្ងៃ ហើយវាក៏ជាផ្នែកមួយដែលជួយបង្កើតភ្នាសការពារកោសិកាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ច្រើនពេក ជាពិសេសខ្លាញ់មិនល្អនៅជុំវិញសរីរាង្គខាងក្នុង (Internal Organ) អាចរំខានដល់តុល្យភាពមេតាប៉ូលីស និងអាច បង្កើនហានិភ័យនៃការរលាកផ្សេងៗ។

ខ្លាញ់ល្អ ដូចជាអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) នៅក្នុងត្រី ខ្លាញ់នៅក្នុងគ្រាប់ធញ្ញជាតិ និងប្រេងអូលីវ គឺជួយពង្រឹងមុខងារមេតាប៉ូលីស។ ការស្រាវជ្រាវបានបង្ហាញថា អូមេហ្គា-៣ ជួយដល់ការបង្កើតសាច់ដុំ និងស្តារសាច់ដុំក្រោយហាត់ប្រាណឡើងវិញផងដែរ។ លើសពីនេះ វាក៏ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករបានល្អ (អាំងស៊ុយលីន) ជួយគ្រប់គ្រងទម្ងន់ និងការពារកុំឱ្យបាត់បង់កម្លាំងសាច់ដុំ ចំពោះមនុស្សចាស់ដែលប្រឈមនឹងការស្រកសាច់ដុំតាមវ័យផងដែរ។

គន្លឹះទី ២៖ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ការរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានលំនឹង គឺជាចំណុចដ៏សំខាន់បំផុតសម្រាប់សុខភាពមេតាប៉ូលីស។ នៅពេលយើងញ៉ាំកាបូអ៊ីដ្រាត ជាតិស្ករនឹងចូលទៅក្នុងឈាម រាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយបញ្ជូនជាតិស្ករទាំងនោះទៅក្នុងកោសិកាសម្រាប់បង្កើតជាថាមពល។ ផ្ទុយទៅវិញ ការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់ ញឹកញាប់ពេក (ដូចជា នំខេក នំបុ័ងស ឬភេសជ្ជៈផ្អែម) ដែលខ្វះជាតិសរសៃ និងប្រូតេអ៊ីន នឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ដែលបន្ទាប់មកបង្ខំឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនមកច្រើនហួសប្រមាណ ដែលយូរៗទៅនឹងធ្វើឱ្យមេតាប៉ូលីសចុះខ្សោយ។ ដើម្បីឱ្យរាងកាយគ្រប់គ្រងថាមពលបានល្អ យើងគួរផ្តោតលើអាហារដែលមានតុល្យភាពដូចជា ម្សៅដែលមិនសូវឡើងជាតិស្ករខ្លាំង (Low-glycemic) ប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃឱ្យបានច្រើន។ ការទទួលទានអាហារឱ្យទៀងពេលវេលា និងការចៀសវាងការទទួលទានពេលយប់ជ្រៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការស្របទៅតាមអ្វីដែលដែលរាងកាយអ្នកទម្លាប់ពីធម្មជាតិមកស្រាប់។ ការធ្វើបែបនេះ នឹងជួយឱ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានកាន់តែមានប្រសិទ្ធភាព និងជួយឱ្យការទាញយកថាមពលមកប្រើប្រាស់បានកាន់តែល្អប្រសើរ។

គន្លឹះទី ៣៖ សុខភាពពោះវៀន

ពោះវៀនត្រូវបានគេហៅថាជា "ខួរក្បាលទីពីរ" របស់រាងកាយ ហើយវាគឺជាកត្តាដ៏សំខាន់បំផុតមួយដែលជួយជម្រុញសុខភាពមេតាប៉ូលីស។ នៅក្នុងពោះវៀនមានមីក្រូសារពាង្គកាយតូចៗរាប់លាន ដែលធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសរីរាង្គផ្សេងៗ ដើម្បីជួយដល់ការបំប្លែងសារធាតុចិញ្ចឹម និងការទាញយកថាមពលពីអាហារ។ ប្រសិនបើពោះវៀនមានសុខភាពល្អ និងមានតុល្យភាព នោះមានន័យថាមេតាប៉ូលីសក៏ដំណើរការបានល្អផងដែរ។ សុខភាពពោះវៀន គឺជាដំណើរការដែលត្រូវធ្វើការបន្តិចម្តងៗ តាមរយៈការញ៉ាំអាហារដែលមានប្រូបាយអូទិក (Probiotics) អាហារដែលមានជាតិសរសៃ (Prebiotics) របបអាហារដែលមានតុល្យភាព និងការរស់នៅប្រកបដោយទម្លាប់ល្អ។ ការអនុវត្តទម្លាប់ទាំងនេះជាប់លាប់ នឹងជួយចិញ្ចឹមមីក្រូសារពាង្គកាយល្អៗក្នុងពោះវៀនឱ្យកាន់តែរឹងមាំ ដែលជួយដល់ប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយ និងជម្រុញឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានកាន់តែប្រសើរ។

គន្លឹះទី ៤៖ ការសម្រាក និងការស្តារឡើងវិញ (Rest and reset)

ការគេងបានស្កប់ស្កល់ និងការគ្រប់គ្រងស្ត្រេសបានល្អ ជួយឱ្យអ័រម៉ូនក្នុងរាងកាយមានលំនឹង ដែលជួយឱ្យប្រព័ន្ធមេតាប៉ូលីសដំណើរការបានល្អ ជួយគ្រប់គ្រងចំណង់អាហារ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។

អ្វីដែលស្បែករបស់អ្នកអាចប្រាប់អំពីសុខភាពមេតាប៉ូលីស ទោះបីជាសុខភាពមេតាប៉ូលីសដំណើរការនៅខាងក្នុងក៏ដោយ ប៉ុន្តែផលប៉ះពាល់របស់វាក៏អាចបង្ហាញឱ្យឃើញនៅលើស្បែកផងដែរ។ ទោះបីជាសុខភាពស្បែកមិនមែនជាអ្នកកំណត់មុខងារមេតាប៉ូលីសក៏ដោយ ប៉ុន្តែវាអាចឆ្លុះបញ្ចាំងពីអតុល្យភាពដែលពាក់ព័ន្ធនឹងសុខភាពពោះវៀន ការគ្រប់គ្រងជាតិស្ករ សមាសធាតុផ្សំនៃរាងកាយ ការគេង ព្រមទាំងស្ត្រេសផងដែរ។ ស្បែកដែលថ្លា និងភ្លឺរលោង (Glass skin) ដែលមនុស្សជាច្រើនប្រាថ្នាចង់បាន គឺចាប់ផ្តើមចេញពីការផ្តល់អាហារូបត្ថម្ភដល់រាងកាយពីខាងក្នុង ៖

• ប្រូតេអ៊ីន៖ ការទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ជួយដល់ការជួសជុល និងបង្កើតកោសិកាស្បែកថ្មី

• បន្លែផ្លែឈើចម្រុះពណ៌៖ ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីន A, C, E និងសារធាតុរុក្ខជាតិ (Phytonutrients) ដែលជួយការពារប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងជួយដល់ការបង្កើត Collagen

• ការរក្សាជាតិទឹក៖ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងអាហារដែលមានជីវជាតិចម្រុះមុខ ជួយរក្សារស្បែកឱ្យមានភាពយឺត និងស្រស់ថ្លា

សុខភាពមេតាប៉ូលីសល្អ គឺជាការរៀបចំប្រព័ន្ធរាងកាយឱ្យមានភាពស៊ីសង្វាក់គ្នា។ ការជ្រើសរើសទម្លាប់ល្អៗជារៀងរាល់ថ្ងៃ ទោះបីជាជារឿងតូចតាច ក៏អាចបង្កើតជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាពមេតាប៉ូលីស និងជួយឱ្យមានសុខភាពល្អក្នុងរយៈពេលវែង។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
2d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
2d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...