ទំព័រដើម/ជីវិត និងសង្គម/ក្រសួងការងារ ចុះ MoU ជាមួយ Zo Motors (Cambodia) បណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី
ជីវិត និងសង្គម

ក្រសួងការងារ ចុះ MoU ជាមួយ Zo Motors (Cambodia) បណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ពង្រីកអក្សរ:
ក្រសួងការងារ ចុះ MoU ជាមួយ Zo Motors (Cambodia) បណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ក្រោមប្រធានបទ "TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រុមហ៊ុន ZO MOTORS បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្ដោតលើការបណ្តុះបណ្តាលជំនាញយានយន្តអគ្គិសនី និងការកសាងប្រព័ន្ធធ្វើដំណើរប្រកបដោយសុវត្ថិភាព ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍវិស័យ TVET ក្នុងស្រុក និងការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មថាមពលអគ្គិសនី។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ZO MOTORS ក៏បានប្រគល់រថយន្តជូនដល់ក្រសួងការងារ សម្រាប់បម្រើការដល់ការបង្រៀនក្នុងទម្រង់អប់រំវិជ្ជាជីវៈផ្សេងៗគ្នាជាច្រើនគ្រឿងផងដែរ ដោយក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅទស្សនផ្ទាល់នៅស្ដង់របស់ក្រុមហ៊ុន ZO MOTORS និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរនឹងផ្ដោតសំខាន់លើការអនុវត្តការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយានយន្តអគ្គិសនី ដោយរួមគ្នាបង្កើតវគ្គបណ្តុះបណ្តាលប្រព័ន្ធយានយន្តអគ្គិសនី ដែលក្នុងនោះបូករួមទាំង ការបើកបរយានយន្ត ការជួសជុលថែទាំ ការបញ្ចូលថាមពលអគ្គិសនី និងការប្រតិបត្តិការសុវត្ថិភាពអាគុយ ព្រមទាំងមានគ្រូបង្រៀនជំនាញដោយផ្ទាល់ពីក្រុមហ៊ុន ZO MOTORS។ ក្រសួងការងារកម្ពុជានឹងរៀបចំចាត់ចែងឱ្យលោកគ្រូ-អ្នកគ្រូ និស្សិតនៃគ្រឹះស្ថានវិជ្ជាជីវៈ ព្រមទាំងបុគ្គលិកកំពុងបម្រើការងារ ចូលរួមក្នុងការអនុវត្តផ្ទាល់ ការធ្វើកម្មសិក្សា និងការរៀនសូត្រនៅកន្លែងការងារ។ ក្រុមហ៊ុន ZO MOTORS នឹងបញ្ជូនអ្នកជំនាញបច្ចេកទេសមកធ្វើការបង្រៀន និងបង្កើតឲ្យមាន "ថ្នាក់រៀនចល័ត" ដើម្បីចុះទៅបណ្តុះបណ្តាលជំនាញដល់តំបន់ដាច់ស្រយាល ក្នុងគោលបំណងពង្រីកវិសាលភាពនៃការអប់រំវិជ្ជាជីវៈ។

នៅក្នុងផ្នែកនៃការធ្វើដំណើរប្រកបដោយសុវត្ថិភាព ភាគីទាំងពីរនឹងសហការគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរថយន្តអគ្គិសនីសម្រាប់ធ្វើដំណើរដែលបំពាក់នូវឧបករណ៍សុវត្ថិភាព SafeBox ដោយផ្តល់ការបណ្តុះបណ្តាលដល់អ្នកដែលប្រកបរបរក្នុងវិស័យនេះអំពី ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ការឆ្លើយតបនឹងគ្រោះអាសន្ន ការថែទាំយានយន្ត និងការដាក់ចេញនូវគម្រោងហិរញ្ញវត្ថុបត់បែន ដើម្បីកាត់បន្ថយថ្លៃចំណាយទិញរថយន្តរបស់ក្រុមហ៊ុន ព្រមទាំងផ្សព្វផ្សាយនូវវិធីធ្វើដំណើរបៃតង និងសុវត្ថិភាព។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារកម្ពុជា និងក្រុមហ៊ុន ZO MOTORS បានសហការគ្នាជម្រុញ "គម្រោងបណ្តុះបណ្តាលជំនាញចល័ត" តាមរយៈការរួមបញ្ចូលគ្នានូវឧបករណ៍បណ្តុះបណ្តាលនៅលើរថយន្តជំនាញ និងបំពាក់ប្រព័ន្ធថាមពលព្រះអាទិត្យ (Solar) ដើម្បីផ្តល់សេវាបណ្តុះបណ្តាលជំនាញដល់ផ្ទះសម្រាប់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល និងសហគមន៍មូលដ្ឋាន។ គំរូនេះនឹងអាចដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវការលំបាកក្នុងការដឹកជញ្ជូនឧបករណ៍បណ្តុះបណ្តាល ព្រមទាំងបញ្ហាខ្វះខាតការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួន ដែលធ្វើឱ្យក្រុមការងារបណ្តុះបណ្តាលអាចចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីធ្វើការបង្រៀន។

នាពេលបច្ចុប្បន្ន ភាគីទាំងពីរបានរួមគ្នាបង្កើតរថយន្តបណ្តុះបណ្តាលជំនាញចល័តចំនួន ៨ គ្រឿង ដែលគ្របដណ្តប់លើវិស័យជំនាញផ្សេងៗគ្នា ដោយខ្លឹមសារនៃការបណ្តុះបណ្តាលរួមមាន៖ ការជួសជុលម៉ាស៊ីនត្រជាក់ ការតម្លើងនិងថែទាំប្រព័ន្ធអគ្គិសនី ការតម្លើងនិងជួសជុលទុយោទឹក ការជួសជុលរថយន្ត ការឆុងកាហ្វេនិងជំនាញផ្នែកភេសជ្ជៈ ព្រមទាំងការកែសម្ផស្សនិងធ្វើសក់ រួមនិងទិសដៅជំនាញវិជ្ជាជីវៈជាច្រើនទៀត។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បន្ទាប់ពីគម្រោងសាកល្បងទទួលបានលទ្ធផលល្អ រដ្ឋាភិបាលនឹងពង្រីកទំហំរថយន្តបណ្តុះបណ្តាលជំនាញចល័តបន្ថែមទៀត ដោយគ្រោងនឹងបង្កើនចំនួនរថយន្តឱ្យដល់ ៥០ គ្រឿងត្រឹមឆ្នាំ២០២៨ ដើម្បីលើកកម្ពស់ឱកាសទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសនៅតំបន់ដាច់ស្រយាល សំដៅជម្រុញការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពការងារ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អមដំណើរដោយឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញទស្សនារថយន្តបង្រៀនពហុមុខងារ និងរថយន្តដឹកអ្នកដំណើរនិងទំនិញព្រមទាំងបានស្តាប់ពីការណែនាំរបស់ក្រុមហ៊ុន ZO MOTORS ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការវាយតម្លៃខ្ពស់ និងទទួលស្គាល់យ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ សម្ដេចបានមានប្រសាសន៍ថា ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត គឺមានគោលបំណងជម្រុញឱ្យធនធានអប់រំប្រកបដោយគុណភាព និងខិតជិតទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺនគ្រួសារ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចរៀនសូត្រនូវជំនាញច្បាស់លាស់មួយនៅជិតផ្ទះរបស់ពួកគេ។

សម្ដេចធិបតី បានចង្អុលបង្ហាញថា កាលពីមុន បងប្អូនប្រជាពលរដ្ឋត្រូវជិះទូកឆ្លងទន្លេ ធ្វើដំណើរទៅឆ្ងាយរហូតដល់រាជធានីភ្នំពេញ ដោយត្រូវស្នាក់នៅក្នុងវត្តអារាម ឬផ្ទះសាច់ញាតិមិត្តភក្តិ ទើបអាចរៀនសូត្របច្ចេកទេសបាន។ ប៉ុន្តែនាពេលបច្ចុប្បន្ន បណ្តាញអប់រំវិជ្ជាជីវៈរបស់កម្ពុជាបានពង្រាយគ្របដណ្តប់នៅតាមបណ្តាខេត្ត ក្រុង និងភូមិឃុំទូទាំងប្រទេសហើយ។ កាលពីមុន រដ្ឋាភិបាលបានរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាលក្ខណៈសាកល្បងតែនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនាពេលនេះ ត្រូវតែពង្រីកសមិទ្ធផលនេះបន្ថែមទៀត។

សម្ដេចធិបតី បានបន្តថា ទោះបីជារដ្ឋាភិបាលសម្រេចបាននូវវឌ្ឍនភាពវិជ្ជមានក្នុងការផ្តល់ថវិកាឧបត្ថម្ភ និងការរៀបចំទៅតាមសាលារៀន និងមូលដ្ឋានក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងទំនាស់ពេលវេលារវាង "ការធ្វើស្រែចម្ការ/ការងារនៅផ្ទះ" និង "ការមកចូលរួមរៀនសូត្រវគ្គបណ្តុះបណ្តាល "។ ហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលសម្រេចចិត្តបង្កើនការខិតខំប្រឹងប្រែង ក្នុងការជម្រុញ "ថ្នាក់បណ្តុះបណ្តាលជំនាញចល័ត" ឱ្យទៅដល់បណ្តាភូមិឃុំនៅតាមខេត្តដែលជាថ្នាក់មូលដ្ឋានបំផុតតែម្តង ហើយវានឹងឈានចូលដល់ដំណាក់កាលសាកល្បងក្នុងពេលឆាប់ៗនេះ។

តំណាងទទួលបន្ទុករបស់ក្រុមហ៊ុន ZO MOTORS បានថ្លែងថា ក្រុមហ៊ុនផ្អែកលើអត្ថប្រយោជន៍បច្ចេកទេសនៃរោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងបង្អស់នៅក្នុងស្រុក ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ធនធានមនុស្សក្នុងស្រុក ទន្ទឹមនឹងការកែលម្អលក្ខខណ្ឌធ្វើដំណើររបស់បុគ្គលិក និងចូលរួមបំពេញកាតព្វកិច្ចសង្គមយ៉ាងសកម្ម។

អ្នកជំនាញក្នុងឧស្សាហកម្មយល់ឃើញថា កិច្ចសហប្រតិបត្តិការលើកនេះបានជម្រុញឱ្យមានការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរវាងការអប់រំវិជ្ជាជីវៈ និងឧស្សាហកម្មថាមពលអគ្គិសនីនៅកម្ពុជា។ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ភាគីទាំងពីរនឹងសហការគ្នាអនុវត្តវិធានការនានា ដែលនឹងបន្តបំពេញបន្ថែមនូវចំណុចខ្វះខាតនៃធនធានមនុស្សក្នុងវិស័យនេះ ធ្វើឱ្យប្រព័ន្ធធានាសុវត្ថិភាពក្នុងការធ្វើដំណើរកាន់តែល្អប្រសើរឡើង និងរួមចំណែកជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពបៃតង និងនិរន្តរភាព។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
2d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
2d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...