ទំព័រដើម/កីឡា/Ronaldo ចាកចេញពី​ជំរំហ្វឹកហាត់របស់ជម្រើស​ជាតិ​ហើយ តើ​មានរឿងអ្វីចំពោះ​គាត់?​
កីឡា

Ronaldo ចាកចេញពី​ជំរំហ្វឹកហាត់របស់ជម្រើស​ជាតិ​ហើយ តើ​មានរឿងអ្វីចំពោះ​គាត់?​

ពង្រីកអក្សរ:
Ronaldo ចាកចេញពី​ជំរំហ្វឹកហាត់របស់ជម្រើស​ជាតិ​ហើយ តើ​មានរឿងអ្វីចំពោះ​គាត់?​

Cristiano Ronaldo បានចាកចេញពីជំរំហង្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ ខណៈអនាគតរបស់ប្រធានក្រុមវ័យ ៤១ឆ្នាំជាមួយក្រុមជម្រើសជាតិ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានភាពតានតឹងជាមួយគ្រូបង្វឹកថ្មី Jorge Jesus។ ការចាកចេញនេះកើតឡើងមុនការប្រកួត UEFA Nations League ជាមួយដាណឺម៉ាក។ នេះបើ​តាមការចុះ​ផ្សារ​របស់ Reuters ថ្ងៃទី១ ខែតុលា។

ភាពតានតឹងបានចាប់ផ្តើមបន្ទាប់ពី Ronaldo ត្រូវបានដាក់ឱ្យអង្គុយលើកៅអីបម្រុងពេញ ៩០នាទី ក្នុងជ័យជម្នះ ២-១ របស់ព័រទុយហ្គាល់លើន័រវែស។ មុនការប្រកួត Jesus បានពន្យល់ថា Ronaldo បានលេងប្រកួតមុនត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយការមិនដាក់ឱ្យចូលលេងគឺជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ។

បន្ទាប់ពីការប្រកួត Ronaldo មិនបានហ្វឹកហាត់ជាមួយក្រុមជាធម្មតាទេ ប៉ុន្តែហ្វឹកហាត់ដោយឡែកនៅកន្លែងហាត់ប្រាណ។ Jesus បានបដិសេធថា Ronaldo មិនបានបដិសេធការហ្វឹកហាត់ឡើយ ហើយបាននិយាយថា លោកជាអ្នកទទួលខុសត្រូវលើការសម្រេចចិត្តផ្នែកបច្ចេកទេសទាំងអស់។

នៅថ្ងៃទី៣០ ខែកញ្ញា Jesus បានបញ្ជាក់ថា Ronaldo នឹងមិនចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតជាមួយដាណឺម៉ាកនៅឡើយ ដែលការប្រកួតនេះគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ម៉ោងនៅកម្ពុជា។ បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់គ្រូបង្វឹក Ronaldo បានពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ លោក Pedro Proença ហើយសម្រេចចាកចេញពីជំរំ។ FPF បានបញ្ជាក់ជាផ្លូវការថា Ronaldo បានចាកចេញ ហើយក្រុមនឹងបន្តត្រៀមប្រកួតជាមួយកីឡាករ ២៤នាក់ដែលនៅសល់ ។ Ronaldo កាលប៉ុន្មានថ្ងៃមុនក៏បានលើកឡើងដែរថានៅពេលមួយដែលក្រុមជម្រើសជាតិ និងគ្រូបង្វឹងលែងគិតថាលោកមានប្រយោជន៍ចំពោះក្រុមលោកក៏នឹងចាកចេញ។

Ronaldo បានបង្ហោះសារថា លោកនឹងប្រាប់ “ការពិត” ដល់ប្រជាជនព័រទុយហ្គាល់នៅពេលសមស្រប អំពីមូលហេតុដែលធ្វើឱ្យលោកសម្រេចចាកចេញពីក្រុមជម្រើសជាតិ។ លោកក៏បានជូនពរឱ្យព័រទុយហ្គាល់ និងមិត្តរួមក្រុមទាំងអស់ទទួលបានជោគជ័យ។

Ronaldo គឺជាកីឡាករដែលមានចំនួនបង្ហាញខ្លួនឱ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនបំផុត និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិបុរស។ ទោះមានការរាយការណ៍អំពីលទ្ធភាពចូលនិវត្តន៍ពីជម្រើសជាតិក៏ដោយ Ronaldo មិនទាន់ប្រកាសជាផ្លូវការថា លោកចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនោះទេ៕

ប្រភព៖ Reuters / ESPN

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
12h ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
12h ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA
កីឡា
12h ago•1 min read•0

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA

សម្រាប់រដូវកាលនេះ លីគបាល់បោះនារីកំពូលរបស់ពិភពលោក បានសាងប្រវត្តិសាស្ត្ររួចទៅហើយ តាមរយៈការពង្រីកចំនួនក្រុមពី 13 ទៅ 15 ក្រុម។ ការប្រកួតរដូវកាលធម្មតានៅសល់ពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈដែលការប្រជែងដំណាក់កាលចុងក្រោយ នឹងចាប់ផ្តើមឡើងបន្ទាប់ពីព្រឹត្តិ...