ទំព័រដើម/ជីវិត និងសង្គម/តម្លៃប្រេងឆៅពិភពលោកធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល ក្រោយរំពឹងថា​ច្រកសមុទ្រ Hormuz អាចបើកឡើងវិញ
ជីវិត និងសង្គម

តម្លៃប្រេងឆៅពិភពលោកធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល ក្រោយរំពឹងថា​ច្រកសមុទ្រ Hormuz អាចបើកឡើងវិញ

ពង្រីកអក្សរ:
តម្លៃប្រេងឆៅពិភពលោកធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល ក្រោយរំពឹងថា​ច្រកសមុទ្រ Hormuz អាចបើកឡើងវិញ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកត់ត្រាការធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពីមានសញ្ញាវិជ្ជមាន និងក្ដីសង្ឃឹមថានឹងមានការបើកដំណើរការឡើងវិញ ឬការសម្រួលភាពតានតឹងនៅច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងពិភពលោក។ នេះបើ​តាមការ​ផ្សាយ​របស់ BBC នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦​។

ការប្រែប្រួលនៃតម្លៃប្រេងនេះ បានកើតឡើងបន្ទាប់ពីក្ដីបារម្ភអំពីការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងសកលបានថយចុះ និងក្រោយមានរបាយការណ៍ស្ដីពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងសម្រួលដល់ការដឹកជញ្ជូនតាមច្រកសមុទ្រនេះ។

តម្លៃប្រេងឆៅម៉ាក Brent ធា្លក់មកនូវក្រោម៨០ដុល្លារក្នុង១បារ៉ែលនៅដើមសប្ដាហ៍នេះ និង West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៧៦ដុល្លារក្នុង១បារ៉ែល ខណៈដែលវិនិយោគិនចាប់ផ្តើមបន្ធូរបន្ថយការបារម្ភអំពីហានិភ័យនៃកង្វះខាតប្រេងផ្គត់ផ្គង់។

ច្រកសមុទ្រ Hormuz គឺជាច្រកទ្វារយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលប្រេងឆៅប្រមាណ ២០% នៃតម្រូវការសរុបនៅលើពិភពលោកត្រូវបានដឹកជញ្ជូនឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការបិទ ឬការរំខានណាមួយនៅច្រកនេះ តែងតែធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ភ្លាមៗ។

ការធ្លាក់ចុះនៃតម្លៃប្រេងឆៅបានផ្តល់ផលវិជ្ជមានមួយកម្រិតដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសក្នុងការកាត់បន្ថយសម្ពាធអតិផរណា និងការចំណាយលើប្រេងឥន្ធនៈសម្រាប់អ្នកប្រើប្រាស់ និងវិស័យដឹកជញ្ជូន។

អ្នកវិភាគទីផ្សារថាមពលបានគូសបញ្ជាក់ថា ទោះបីជាតម្លៃប្រេងបានធ្លាក់ចុះដោយសារក្តីសង្ឃឹមនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ក៏ទីផ្សារនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែភាពប្រែប្រួលអាចកើតមានឡើងវិញ ប្រសិនបើមានការប្រែប្រួលជាថ្មីណាមួយកើតឡើង ឬអាមេរិក និងអ៊ឺរ៉ង់មិនអាចស្វែងរកកិច្ចព្រមព្រៀងណាមួយបាន៕

ប្រភព៖ BBC

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
22h ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
22h ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០
ជីវិត និងសង្គម
22h ago•1 min read•0

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្...