ទំព័រដើម/ជីវិត និងសង្គម/ចង់ការពារបេះដូងឱ្យមានសុខភាពល្អមែនទេ? ចាប់ផ្តើមជាមួយអត្ថបទណែនាំមួយនេះ
ជីវិត និងសង្គម

ចង់ការពារបេះដូងឱ្យមានសុខភាពល្អមែនទេ? ចាប់ផ្តើមជាមួយអត្ថបទណែនាំមួយនេះ

ពង្រីកអក្សរ:
ចង់ការពារបេះដូងឱ្យមានសុខភាពល្អមែនទេ? ចាប់ផ្តើមជាមួយអត្ថបទណែនាំមួយនេះ

ក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ បេះដូងជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងជាកម្លាំងផ្លូវចិត្ត។ បេះដូងដែលមានសុខភាពល្អមិនត្រឹមតែជួយឱ្យអ្នករស់នៅបានយ៉ាងពេញលេញប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយក្នុងការជំរុញថាមពលសម្រាប់ការរស់នៅប្រកបដោយភាពស្វាហាប់ ថែរក្សាមនុស្សជាទីស្រឡាញ់ និងរីករាយជាមួយគ្រាដ៏មានអត្ថន័យក្នុងជីវិត។ បេះដូង គឺជាសរីរាង្គដែលធ្វើការឥតឈប់ឈរ ២៤/៧ ដើម្បីរក្សាជីវិតទាំងមូល

តាមទស្សនៈវិទ្យាសាស្ត្រ បេះដូងធ្វើការឥតឈប់ឈរ ដោយលោតជាង ១០០,០០០ ដងក្នុងមួយថ្ងៃ និងបូមឈាមប្រមាណ ៥ លីត្រក្នុងមួយនាទី ដើម្បីបញ្ជូនឈាម អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់រាងកាយទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំជាទូទៅជាច្រើន ដោយគិតថា ជម្ងឺបេះដូងកើតមានតែចំពោះមនុស្សចាស់ អ្នកធាត់លើសទម្ងន់ ឬជាជម្ងឺតំណពូជ។ តែជាក់ស្តែង ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយអាចវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលយូរ ដោយមានសញ្ញាព្រមានតិចតួច ឬស្ទើរតែមិនមានសញ្ញាអ្វីទាំងអស់។

ប៉ុន្តែជាសំណាងល្អ យោងតាមសហព័ន្ធបេះដូងពិភពលោក (WHF) និងអង្គការសុខភាពពិភពលោក (WHO) ហានិភ័យនៃជម្ងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលអាចការពារបានរហូតដល់ ៨០% តាមរយៈការផ្លាស់ប្តូររបបអាហារ របៀបរស់នៅ និងការធ្វើសកម្មភាពហាត់ប្រាណជារៀងរាល់ថ្ងៃ។ លោកអ្នកប្រាកដជាភ្ញាក់ផ្អើលដោយគ្រាន់តែមានសកម្មភាពសាមញ្ញៗធម្មតាជារៀងរាល់ថ្ងៃក៍អាចធ្វើឱ្យបេះដូងមានសុខភាពល្អបានដែរ។ នេះក៏ជាមូលហេតុដែល Simply បានបង្កើតសៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ដែលប្រមូលផ្តុំនូវការណែនាំផ្អែកលើវិទ្យាសាស្ត្រ និងងាយស្រួលអនុវត្ត ដើម្បីជួយថែរក្សាសុខភាពបេះដូង។

អាហារដែលល្អសម្រាប់សុខភាពបេះដូង

រាល់អាហារនីមួយៗ មិនត្រឹមតែផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់យើងក្នុងការថែរក្សាសុខភាពបេះដូងផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់នេះ សៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ផ្តល់ជូននូវចំណេះដឹងអំពីការរៀបចំរបបអាហារបែបវិទ្យាសាស្ត្រ និងការជ្រើសរើសអាហារដែលសមស្របសម្រាប់សុខភាពបេះដូង។ បរិមាណអាហារដែលត្រូវបានណែនាំ គឺពាក់កណ្តាលជាបន្លែ និងផ្លែឈើចម្រុះពណ៌ មួយភាគបួនជាគ្រាប់ធញ្ញជាតិ និងមួយភាគបួនទៀតជាប្រូតេអ៊ីន ដូចជា ត្រី ស៊ុត និងសណ្តែក។

សៀវភៅណែនាំនេះមានបញ្ចូលនូវមុខម្ហូបល្អសម្រាប់សុខភាពបេះដូង ដែលអ្នកអាចចម្អិនញុំាបានក្នុងជីវិតប្រចាំថ្ងៃ។

ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភនៃមុខម្ហូបដែលល្អសម្រាប់សុខភាពបេះដូង ការជ្រើសរើសគ្រឿងផ្សំដែលត្រឹមត្រូវគឺជាកត្តាសំខាន់។ ខ្លាញ់នៅក្នុងរបបអាហារ គឺជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ទាំង ៤ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ ហើយប្រេងសម្រាប់ចម្អិនអាហារគឺជាប្រភពដ៏សំខាន់នៃខ្លាញ់នេះ។ អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់អាទិភាពដល់ការជ្រើសរើសប្រេងឆា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពបេះដូង ដូចជាប្រេងឆា Simply សណ្តែកសៀង (សម្បូរ Omega 3-6-9) Simply ប្រេងកន្ទក់ (សម្បូរសារធាតុ Gamma Oryzanol) Simply ប្រេងផ្កាឈូករ័ត្ន (សម្បូរ Vitamin E) ដែលរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។ ការជ្រើសរើសប្រេងឆាជារឿងសាមញ្ញប៉ុន្តែនេះជាការរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ក្នុងរបបអាហា

ការធ្វើចលនា ១០ នាទីជារៀងរាល់ថ្ងៃ ដើម្បីបេះដូងមានសុខភាពល្អ

ការធ្វើចលនាត្រឹម ១០ នាទីជារៀងរាល់ថ្ងៃ គឺជាវិធីដ៏សាមញ្ញមួយ ដើម្បីបង្កើត និងរក្សាទម្លាប់ល្អសម្រាប់សុខភាពបេះដូង។ សៀវភៅណែនាំនេះ ណែនាំលំហាត់ប្រាណខ្លីៗ ដែលមានចលនាសាមញ្ញចំនួន ១០ ដោយចលនានីមួយៗចំណាយពេលប្រហែល ៣០ វិនាទីប៉ុណ្ណោះ។ លំហាត់ប្រាណសាមញ្ញៗ ដែលគ្រប់គ្នាអាចអនុវត្តបានយ៉ាងងាយស្រួល នៅផ្ទះ ឬក្នុងពេលសម្រាកនៅកន្លែងធ្វើការ។

រក្សារបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង

មនុស្សជាច្រើនទើបតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសុខភាពបេះដូង នៅពេលដែលមានរោគសញ្ញារួចហើយ ខណៈដែលមានកត្តាហានិភ័យមួយចំនួនដូចជា ជម្ងឺលើសសម្ពាធឈាម ឬកម្រិតកូឡេស្តេរ៉ូលខ្ពស់ តែងតែវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលជាច្រើនឆ្នាំ។ ដូច្នេះ ការថែរក្សាសុខភាពបេះដូង គួរចាប់ផ្តើមពីការកសាងរបៀបរស់នៅដែលមានសុខភាពល្អ ចាប់ពីថ្ងៃនេះតទៅ។

សៀវភៅណែនាំនេះ ណែនាំទម្លាប់សាមញ្ញៗ ដែលជួយពង្រឹងសុខភាពបេះដូង ដូចជា កាត់បន្ថយការជក់បារី និងការពិសាគ្រឿងស្រវឹង គ្រប់គ្រងភាពតានតឹង ពិនិត្យសុខភាពជាប្រចាំ និងតាមដានសូចនាករសំខាន់ៗ ដូចជា សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការអនុវត្តទម្លាប់ទាំងនេះជាប្រចាំ អាចរួមចំណែកថែរក្សាសុខភាពបេះដូងក្នុងរយៈពេលវែង។ សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI) គឺជាសូចនាករសំខាន់ ៣ ដែលគួរតែត្រូវបានតាមដានជាប្រចាំ ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំ។

បេះដូងដែលមានសុខភាពល្អ ចាប់ផ្តើមពីទម្លាប់ល្អៗ ដែលត្រូវបានរក្សាជារៀងរាល់ថ្ងៃ។ ស្វែងយល់បន្ថែមអំពីគន្លឹះថែរក្សាសុខភាពបេះដូង នៅក្នុងសៀវភៅណែនាំនេះ ហើយចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីបេះដូងរបស់អ្នកចាប់ពីថ្ងៃនេះ។

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
6h ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
1d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...