ទំព័រដើម/កីឡា/ធនាគារ ស្ថាបនា បានរៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​
កីឡា

ធនាគារ ស្ថាបនា បានរៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ពង្រីកអក្សរ:
ធនាគារ ស្ថាបនា បានរៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ថ្ងៃទី ១០ ខែកក្កដា ២០២៦៖​ ធនាគារ ស្ថាបនា បានរៀបចំកម្មវិធី FIFA World Cup 26™ Visa Sathapana Viewing Party​ ដែលផ្តល់ឱកាសដ៏ពិសេស និងមិនអាចបំភ្លេចបានដល់អ្នកគាំទ្របាល់ទាត់ ក្នុងការទស្សនាការប្រកួត FIFA World Cup 2026™ នៅលើកញ្ចក់អេក្រង់ដ៏ធំ នៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន។​

FIFA World Cup 2026™ គឺជាកម្មវិធីបាល់ទាត់ពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោកមកជួបជុំគ្នាដើម្បីមកទស្សនាបាល់ទាត់ ហើយធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងសហគមន៍ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់។ ធនាគារជឿជាក់ថា តាមរយៈកីឡាបាល់ទាត់ គឺអាចនាំមកនូវការជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជារួមមួយ។ តាមរយៈកម្មវិធីនេះ ធនាគារ ស្ថាបនា មានគោលបំណងលើកកម្ពស់គុណតម្លៃវិជ្ជមាននៃការធ្វើការជាក្រុម ការរស់នៅប្រកបដោយសុខុមាលភាព ស្មារតីសហគមន៍ និងការចូលរួមក្នុងសង្គម ព្រមទាំងបង្កើតបទពិសោធគួរជាទីចងចាំ ដែលលើសពីសេវាធនាគារ។

កម្មវិធីនេះ ផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណវីសា ស្ថាបនា ទាំងអស់ ដែលចំណាយចាប់ពី 20 ដុល្លារអាមេរិកឡើងទៅ មិនថាតាមរយៈការទិញទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញ។ ម្ចាស់ប័ណ្ណដែលមានសិទ្ធិ អាចទៅទទួលយកសំបុត្រចូលរួមកម្មវិធីទស្សនានៅស្តង់ស្ថាបនា នៅរោងភាពយន្ត លេជេន នាថ្ងៃទី 11-12 ខែកក្កដា 15-16 ខែកក្កដា និង 18-19 ខែកក្កដា ឆ្នាំ 2026 (សរុប 6 ថ្ងៃ) ដើម្បីចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026™ នៅថ្ងៃទី 15-16 ខែកក្កដា ឆ្នាំ 2026 និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2026 វេលាម៉ោង 1:00 រំលងអធ្រាត្រ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងព័ត៌មានលម្អិតអំពីការទទួលបានសំបុត្រ លោកអ្នកអាចចូលទៅកាន់៖ WATCH FIFA WORLD CUP 26™ ON THE BIG SCREEN WITH YOUR SATHAPANA VISA CARD

ការផ្សាយបន្តផ្ទាល់អំពីការប្រកួតបាល់ទាត់ FIFA នាំមកជូនដោយរស្មីហង្សមាស HDTV។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 ដោយមានការរួមបញ្ចូលរវាងស្ថាប័នហិរញ្ញវត្ថុចំនួនពីរ គឺ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ជប៉ុន មានវត្តមានមុនគេនៅកម្ពុជា (ទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ 2008) និងស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (បង្កើតឡើងក្នុងឆ្នាំ 1995)។

ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិក ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

នៅដើមឆ្នាំ 2025 ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ 2024 ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ចំនួនពីរគឺ “Most Innovative Mobile Banking App” និង “Best Retail Banking” រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
1d ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
1d ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA
កីឡា
1d ago•1 min read•0

ព្រឹត្តិការណ៍សំខាន់ៗដែលគួរតាមដានក្នុងដំណាក់កាលចុងក្រោយក្នុងរដូវកាលធម្មតានៃក្របខណ្ឌ WNBA

សម្រាប់រដូវកាលនេះ លីគបាល់បោះនារីកំពូលរបស់ពិភពលោក បានសាងប្រវត្តិសាស្ត្ររួចទៅហើយ តាមរយៈការពង្រីកចំនួនក្រុមពី 13 ទៅ 15 ក្រុម។ ការប្រកួតរដូវកាលធម្មតានៅសល់ពេលត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខណៈដែលការប្រជែងដំណាក់កាលចុងក្រោយ នឹងចាប់ផ្តើមឡើងបន្ទាប់ពីព្រឹត្តិ...