ទំព័រដើម/ជីវិត និងសង្គម/ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០
ជីវិត និងសង្គម

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ពង្រីកអក្សរ:
ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្នកឧកញ្ញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី ដោយមានការចូលរួមពី លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ទន្លេសាប គណៈគ្រប់គ្រង សាស្រ្តាចារ្យ អាណាព្យាបាល និងសិស្សនិទ្ទេស A ទាំង១១នាក់របស់សាលារៀនអារីហ្សូន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកឧកញ្ញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី បានមានប្រសាសន៍ថា បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះជោគជ័យដ៏ធំធេងរបស់សិស្សានុសិស្ស ជាពិសេសសូមអបអរសាទរដល់យុវសិស្សឈ្មោះ សេន កេតរ៍ស័កធនិន ដែលមានលំដាប់ពិន្ទុរហូតដល់ ១០០.០០០ពេញ ជាលំដាប់ពិន្ទុខ្ពស់បំផុតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា ស្ថាប័នអប់រំ អេជី បានអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានរៀបចំការប្រឡងដោយរលូន តម្លាភាព និងមានប្រសិទ្ធភាព ស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រាកដដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអប់រំជាវិស័យអទិភាព។

ក្នុងនោះ យុវសិស្សឈ្មោះ សេន កេតរ៍ស័កធនិន ដែលមានលំដាប់ពិន្ទុរហូតដល់ ១០០.០០០ពេញ ជាលំដាប់ពិន្ទុខ្ពស់បំផុតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស លើជំនាញ វិស្វកម្មអេឡិចត្រូនិក ព្រមទាំងបានចែករំលែក បទពិសោធន៍ និងវិធីសាស្ត្រសំខាន់ៗក្នុងការរៀនសូត្រដូចខាងក្រោម ៖

-កំណត់គោលដៅច្បាស់លាស់៖ ត្រូវមានឆន្ទៈ និងកំណត់គោលដៅឲ្យបានច្បាស់លាស់តាំងពីដើមឆ្នាំ

-ភាពថេរ និងទៀងទាត់នៃការសិក្សា៖ រៀនសូត្របន្តិចម្តងៗជារៀងរាល់ថ្ងៃតាមមេរៀននីមួយៗ និងធ្វើវិញ្ញាសារឲ្យបានច្រើន។

-ការបែងចែកពេលវេលាសិក្សា

-ការថែរក្សាសុខភាពផ្លូវចិត្ត៖ ត្រូវចេះបែងចែកពេលវេលារវាងការរៀន និងការសម្រាក ដូចជាការដើរកម្សាន្ត ឬសម្រាកលំហែកាយ ដើម្បីកាត់បន្ថយភាពតានតឹង (Stress) និងជួយឲ្យខួរក្បាលស្រឡះ។

-ដាក់គោលដៅ និងមហិច្ឆតានៅអនាគត

ដោយឡែក លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ទន្លេសាប បានសម្តែងនូវក្តីរំភើប និងមោទនភាពចំពោះសិស្ស សេន កេតរ៍ស័កធនិន ដែលសមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស ការចូលរួមយ៉ាងសកម្មពីមាតាបិតា និងការផ្ទេរចំណេះដឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ។

សូមជម្រាបជូនថា សម្រាប់បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នឹងចូលរៀនថ្ងៃទី ៥ កញ្ញា ២០២៦ សាលារៀនអារីហ្សូនគ្រប់សាខារាជធានី-ខេត្ត សម្រាប់កម្មវិធីសិក្សា ៣ភាសា រួមមាន៖ ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី និងភាសាចិន ចុះឈ្មោះថ្ងៃនេះរៀនឆមាសទី២ ដោយមិនគិតថ្លៃ។ សាលាអន្តរជាតិហ្គ្រេនម៉ោន ផ្តល់កម្មវិធី ត្រីភាសារួមមាន៖ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិតាមបែបចក្រភពអង់គ្លេស(UK-Based Cambridge GCSE & IGCSE)និងភាសាចិន ផ្តល់ជូនរហូតដល់ ២៥% ថ្នាក់សាកល្បង ១សប្តាហ៍ ឯកសណ្ឋាន ១ឈុត និង សំពៀតចំនួន ១ បន្ថែមពីនេះទៀតសាលាក៍មានផ្តល់ជូននៅកម្មវីធីសិក្សាភាសាអង់ង្លេស និងចិន ពេញម៉ោង និងក្រៅម៉ោង កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ដូចជា វគ្គសិក្សាជំនាញទំនាក់ទំនង (Business Course) និង TESOL ដោយផ្តល់ជូនសាច់ប្រាក់ត្រឡប់ រហូតដល់ ៣៣ % ៕

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
12h ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
12h ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...
ជីវិត និងសង្គម
12h ago•1 min read•0

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រ អ៊ែរឡាញ ហៅកាត់ថា SIA បានប្រកាសថា ខ្លួននឹងដាក់ដំណើរការជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Western Sydney International (Nancy-Bird Walton) Airport (WSI) ចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ...