ទំព័រដើម/ជីវិត និងសង្គម/ពី​កម្ពុជា​ទៅ​កាន់​​ F1 Paddock៖ Rabee ចូល​រួម​ព្រឹត្តិការណ៍ F1 ជា​លើក​ដំបូង​នៅ​ Sepang ជា​មួយតារា T...
ជីវិត និងសង្គម

ពី​កម្ពុជា​ទៅ​កាន់​​ F1 Paddock៖ Rabee ចូល​រួម​ព្រឹត្តិការណ៍ F1 ជា​លើក​ដំបូង​នៅ​ Sepang ជា​មួយតារា T...

ពង្រីកអក្សរ:
ពី​កម្ពុជា​ទៅ​កាន់​​ F1 Paddock៖ Rabee ចូល​រួម​ព្រឹត្តិការណ៍ F1 ជា​លើក​ដំបូង​នៅ​ Sepang ជា​មួយតារា T...

នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីដើមខែតុលា ២០២៦នេះ តារាល្បី និងអ្នកបង្កើតមាតិកាកម្ពុជា Rabee បានចូលរួមទទួលបទពិសោធន៍ដ៏រំភើបនៃការវិលត្រឡប់របស់ Formula 1 មកកាន់ទីលានប្រណាំងអន្តរជាតិ Sepang។ នេះជាលើកដំបូងដែលនាងបានចូលរួមព្រឹត្តិការណ៍ F1 ដ៏ធំមួយ ដោយនាំទស្សនិកជនកម្ពុជាឱ្យស្គាល់កាន់តែច្បាស់ពីពិភពកីឡាប្រណាំងរថយន្តអន្តរជាតិ។ Rabee ទទួលបទពិសោធន៍ពីបរិយាកាសនៃព្រឹត្តិការណ៍ Formula 1 នាចុងសប្ដាហ៍ នៅទីលានប្រណាំងអន្តរជាតិ Sepang។

ព្រឹត្តិការណ៍នាចុងសប្ដាហ៍នេះបាននាំ Rabee ចូលទៅបរិយាកាស F1 យ៉ាងជិតស្និទ្ធ។ នាងបានទទួលបទពិសោធន៍ដ៏រំភើបនៅតំបន់ Paddock សេវាបដិសណ្ឋារកិច្ចលំដាប់ VIP និងបរិយាកាសថ្ងៃប្រណាំង ព្រមទាំងមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយតារា និងបុគ្គលល្បីៗមកពីបណ្ដាប្រទេសនានាទូទាំងអាស៊ី។ សម្រាប់ទស្សនិកជនកម្ពុជា វត្តមានរបស់នាងបានផ្ដល់ឱកាសពិសេសក្នុងការទស្សនាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំមួយ តាមរយៈបទពិសោធន៍របស់តារាកម្ពុជា ដោយផ្សារភ្ជាប់វិស័យកម្សាន្តកម្ពុជាជាមួយវិស័យកីឡាប្រណាំងរថយន្ត និងរបៀបរស់នៅក្នុងតំបន់។

ពីកម្ពុជាទៅកាន់ការចាប់អារម្មណ៍លើឆាក F1

ការវិលត្រឡប់របស់ F1 មកកាន់ Sepang គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យកីឡាប្រណាំងរថយន្តនៅម៉ាឡេស៊ី ដោយទីលានប្រណាំងនេះបានស្វាគមន៍ Formula 1 ត្រឡប់មកវិញ បន្ទាប់ពីអវត្តមានអស់រយៈពេល 9 ឆ្នាំ។

Rabee មានឱកាសទទួលបទពិសោធន៍ពិសេសពីព្រឹត្តិការណ៍នេះ ដោយបានចូលទៅកាន់តំបន់ Paddock ស្វែងយល់ពីក្រុមប្រណាំង និងទទួលអារម្មណ៍នៃបរិយាកាសជុំវិញការប្រណាំងយ៉ាងជិតស្និទ្ធ លើសពីការទស្សនាការប្រណាំងក្នុងនាមជាអ្នកទស្សនាធម្មតា។ Rabee ទស្សនាយានដ្ឋានរបស់ក្រុម Aston Martin Formula 1 ក្នុងអំឡុងព្រឹត្តិការណ៍ F1 នាចុងសប្ដាហ៍នៅ Sepang។

តាមរយៈវីដេអូជាច្រើនដែលបានបង្ហោះលើបណ្ដាញសង្គម នាងបានចែករំលែកពេលវេលាពិសេសៗនៃបទពិសោធន៍ F1 ទៅកាន់អ្នកតាមដានរបស់នាង ដោយបង្ហាញពីបរិយាកាស ភាពរំភើប និងភាពប្រណីតនៃព្រឹត្តិការណ៍។ សម្រាប់ Rabee វាគឺជាបទពិសោធន៍ថ្មីមួយ ដែលនាងបានពិពណ៌នាថា អស្ចារ្យ និងមិនអាចបំភ្លេចបាន។ មាតិការបស់នាងក៏បានផ្តល់ឱ្យអ្នកគាំទ្រកម្ពុជានូវទិដ្ឋភាពដ៏កម្រមួយនៃបរិយាកាសជុំវិញព្រឹត្តិការណ៍ F1 អន្តរជាតិ ចាប់ពីតំបន់ VIP រហូតដល់តារាល្បីៗ ការកម្សាន្ត និងសកម្មភាពជុំវិញថ្ងៃចុងសប្ដាហ៍នៃការប្រណាំង។

Rabee ចួបតារា TVB ហុងកុង Bosco Wong

ចំណុចលេចធ្លោមួយក្នុងដំណើរ F1 របស់ Rabee គឺឱកាសក្នុងការធ្វើការចួបជាមួយ Bosco Wong ដែលជាតារាសម្ដែង និងសិល្បករល្បីឈ្មោះរបស់ TVB ហុងកុង។ Rabee ចែករំលែកពេលវេលាដ៏គួរឱ្យចងចាំជាមួយតារា TVB ហុងកុង លោក Bosco Wong ក្នុងអំឡុងព្រឹត្តិការណ៍ F1 នាចុងសប្ដាហ៍។

ការចួបគ្នានេះបាននាំមកនូវការភ្ជាប់រវាងបុគ្គលល្បីពីររូបក្នុងវិស័យកម្សាន្ត មកពីតំបន់ផ្សេងគ្នានៃអាស៊ី និងបានបន្ថែមទំនាក់ទំនងពិសេសរវាងកម្ពុជា និងហុងកុងទៅក្នុងព្រឹត្តិការណ៍ F1។

Bosco Wong ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈអាជីពដ៏យូររបស់លោកជាមួយ TVB ក៏ជាតារាមួយរូបក្នុងចំណោមបុគ្គលល្បីៗក្នុងតំបន់ដែលបានចូលរួមព្រឹត្តិការណ៍ F1 នៅ Sepang ផងដែរ ដែលធ្វើឱ្យការជួបនេះក្លាយជាពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អ្នកគាំទ្រទាំងវិស័យកម្សាន្ត និងកីឡាប្រណាំងរថយន្ត។ សម្រាប់ Rabee ក្នុងឱកាសចួប ជាមួយមុខមាត់ដ៏ស្គាល់ច្បាស់ពីវិស័យទូរទស្សន៍ហុងកុង បានធ្វើឱ្យបទពិសោធន៍ F1 លើកដំបូងរបស់នាងកាន់តែពិសេស។ ការសហការនេះក៏បង្ហាញពីការកើនឡើងនៃទំនាក់ទំនងក្នុងតំបន់ រវាងអ្នកបង្កើតមាតិកាកម្ពុជា និងបុគ្គលល្បីៗដែលមានឈ្មោះក្នុងវិស័យកម្សាន្តទូទាំងអាស៊ី។

នាំយកបទពិសោធន៍ F1 មកចែករំលែកជាមួយអ្នកគាំទ្រកម្ពុជា

ជំនួសឱ្យការរក្សាទុកបទពិសោធន៍នេះតែពីក្រោយឆាក Rabee បានចែករំលែកដំណើររបស់នាងតាមរយៈបណ្ដាញសង្គម ដោយអនុញ្ញាតឱ្យអ្នកតាមដានកម្ពុជាមានអារម្មណ៍ដូចជាបានចូលរួមបទពិសោធន៍ F1 ជាមួយនាងផងដែរ។ រថយន្ត Formula 1 របស់ក្រុម Aston Martin នៅលើទីលានប្រណាំងអន្តរជាតិ Sepang។

ការបង្ហោះរបស់នាងបានបង្ហាញពីភាពរំភើបនៃការចូលរួម F1 ជាលើកដំបូង ការជួបបុគ្គលល្បីៗអន្តរជាតិ និងការទទួលបទពិសោធន៍ពីបរិយាកាសជុំវិញក្រុម Aston Martin និងព្រឹត្តិការណ៍ប្រណាំងនាចុងសប្ដាហ៍។

សម្រាប់ទស្សនិកជនកម្ពុជា មាតិកានេះផ្តល់អ្វីច្រើនជាងការកម្សាន្ត។ វាបានបង្ហាញថា បុគ្គលល្បី និងអ្នកបង្កើតមាតិកាកម្ពុជា កំពុងមានវត្តមានកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍កីឡា និងកម្សាន្តសំខាន់ៗក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមជាមួយបុគ្គលល្បីៗពីវិស័យកីឡា និងកម្សាន្ត។

ជំពូកថ្មីសម្រាប់វិស័យកម្សាន្តកម្ពុជា

ការចូលរួមរបស់ Rabee ក្នុងព្រឹត្តិការណ៍ F1 នាចុងសប្ដាហ៍នៅ Sepang បានកើតឡើងស្របពេលដែលវិស័យកម្សាន្ត និងសហគមន៍អ្នកបង្កើតមាតិកាកម្ពុជា កំពុងផ្សារភ្ជាប់កាន់តែខ្លាំងជាមួយព្រឹត្តិការណ៍កីឡា និងរបៀបរស់នៅធំៗលើឆាកអន្តរជាតិ។ Rabee ជាមួយសមាជិកក្រុម Aston Martin Formula 1 ក្នុងអំឡុងព្រឹត្តិការណ៍។

បទពិសោធន៍នៅ Sepang បានបង្ហាញថា Motorsport អាចភ្ជាប់ទស្សនិកជនជាច្រើនប្រភេទជាមួយគ្នា ចាប់ពីអ្នកគាំទ្រ F1 និងអ្នកចូលចិត្តកីឡា រហូតដល់អ្នកតាមដានវិស័យកម្សាន្ត និងអ្នកបង្កើតមាតិកាឌីជីថល។

សម្រាប់ Rabee ព្រឹត្តិការណ៍នាចុងសប្ដាហ៍នេះបានក្លាយជាឱកាសក្នុងការទទួលបទពិសោធន៍ពីបរិយាកាស F1 យ៉ាងជិតស្និទ្ធ ជួបប្រាស្រ័យទាក់ទងជាមួយក្រុម Aston Martin F1 ធ្វើការជាមួយតារា TVB លោក Bosco Wong និងចែករំលែកពេលវេលាដ៏គួរឱ្យចងចាំជាមួយទស្សនិកជនកម្ពុជា។

សម្រាប់អ្នកគាំទ្រកម្ពុជាដែលបានតាមដានដំណើររបស់នាង នេះគឺជាឱកាសមួយក្នុងការមើលឃើញព្រឹត្តិការណ៍កីឡាប្រណាំងរថយន្តដ៏ធំបំផុតមួយលើពិភពលោក តាមរយៈទស្សនៈ និងបទពិសោធន៍របស់តារាកម្ពុជា។

ពីកម្ពុជាទៅកាន់ Sepang បទពិសោធន៍ F1 របស់ Rabee បានបង្ហាញថា បុគ្គលក្នុងវិស័យកម្សាន្តកម្ពុជាកំពុងមានវត្តមានកាន់តែលេចធ្លោលើឆាកក្នុងតំបន់ ហើយលើកនេះ ពួកគេបានក្លាយជាផ្នែកមួយនៃការចាប់អារម្មណ៍ក្នុងពិភព F1៕

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
12h ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
12h ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០
ជីវិត និងសង្គម
12h ago•1 min read•0

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្...