ទំព័រដើម/ជីវិត និងសង្គម/ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...
ជីវិត និងសង្គម

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...

ពង្រីកអក្សរ:
ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រអ៊ែរឡាញ(SIA)នឹងចាប់ផ្តើមដំណើរការហោះហើរជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី...

ក្រុមហ៊ុនអាកាសចរណ៍ស៊ីងហ្គារព័រ អ៊ែរឡាញ ហៅកាត់ថា SIA បានប្រកាសថា ខ្លួននឹងដាក់ដំណើរការជើងហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានអន្តរជាតិ Western Sydney International (Nancy-Bird Walton) Airport (WSI) ចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះតទៅ ប្រសិនបើមិនមានការប្រែប្រួលចំពោះការអនុញ្ញាតពីអាជ្ញាធរនោះទេ។

ចំពោះយន្តហោះដែល SIA នឹងដាក់បម្រើសេវាកម្មរបស់ខ្លួន គឺប្រភេទ Airbus A350-900 ដែលហោះហើររយៈចម្ងាយមធ្យម ដែលមានសរុប ៣០៣ កៅអី ដោយបែងចែកជា ២ ថ្នាក់ រួមមាន Business Class មាន ២០ កៅអី និង Economy Class មាន ២៦៣ កៅអី។

ជើងហោះហើរដំបូងបង្អស់ SQ201 នឹងចេញដំណើរពីប្រទេសសិង្ហបុរីនៅម៉ោង 11:30 នាទីព្រឹក (AM ម៉ោងក្នុងស្រុក) និងទៅដល់អាកាសយានដ្ឋានអន្តរជាតិ Western Sydney ប្រទេសអូស្ត្រាលី នៅម៉ោង 10:20 នាទី យប់ (PM ម៉ោងក្នុងស្រុក) នៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2026។ ចំពោះជើងហោះហើរត្រឡប់ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសសិង្ហបុរីវិញ គឺ SQ202 នឹងចាកចេញម៉ោង 11:55 នាទី យប់ (PM ម៉ោងក្នុងស្រុក) ហើយទៅដល់ប្រទេសសិង្ហបុរី នៅម៉ោង 5:05 នាទីព្រឹក (AM ម៉ោងក្នុងស្រុក) នៅថ្ងៃបន្ទាប់ ត្រូវនឹងនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2026។ សម្រាប់ព័ត៌មានជើងហោះហើរលម្អិត សូមមេត្តាពិនិត្យមើលតារាងកាលវិភាគជើងហោះហើរ ដែលបានភ្ជាប់នៅខាងក្រោម។

បើករាប់បញ្ចូលទាំងជើងហោះហើរ 4ជើងក្នុងមួយថ្ងៃ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែរឡាញ (SIA) មានជើងហោះហើរសរុបកើនដល់ 5ជើង ក្នុងមួយថ្ងៃដើម្បីបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ខ្លួនប្រចាំថ្ងៃ ទៅកាន់ ទីក្រុងស៊ីដនី ដែលជាទីក្រុងដ៏សំខាន់ ប្រមូលផ្តុំដង្ហើមសេដ្ឋកិច្ចនិងជាច្រកតភ្ជាប់ទៅកាន់គ្រប់ទិសទីរបស់ប្រទេសអូស្ត្រាលីទាំងមូល។

ជាមួយនឹងការបន្ថែមជើងហោះហើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Western Sydney ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែរឡាញ (SIA) នឹងហោះហើររហូតដល់ទៅ 8 គោលដៅនៅអូស្ត្រាលី។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Scoot ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកម្រិតថវិកាលក់សំបុត្រតម្លៃសមរម្យបំផុតរបស់ SIA បម្រើគោលដៅចំនួនបីក្នុងប្រទេសអូស្ត្រាលី។ ការពង្រីកវិសាលភាពបណ្តាញសេវាកម្មជើងហោះហើរ រហូតដល់ទៅ 8(1) គោលដៅនៅប្រទេសអូស្ត្រាលីនេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុះមុតបំផុត សម្រាប់ទីផ្សារដ៏មានសក្តានុពលក្នុងតំបន់មួយនេះ។

(1) ចាប់ពីថ្ងៃទី 23 ខែវិច្ឆិកា 2026នេះតទៅ SIA នឹងហោះហើរទៅកាន់ 8 គោលដៅរបស់ប្រទេសអូស្ត្រាលី ដូចជា Adelaide, Brisbane, Cairns, Darwin, Melbourne, Perth, Sydney (Kingsford Smith) និង Sydney (Western Sydney)។ Scoot នឹងហោះហើរទៅកាន់ 3 គោលដៅ ដូចជា Melbourne, Perth និង Sydney (Kingsford Smith)។

លោក Dai Haoyu អនុប្រធានជាន់ខ្ពស់ផ្នែករៀបចំផែនការទីផ្សាររបស់ក្រុមហ៊ុន ស៊ីងហ្គារព័រ អ៊ែរឡាញ (SIA) បាននិយាយថា "ជើងហោះហើររបស់ SIAទៅកាន់ច្រកទ្វារថ្មីរបស់ប្រទេសអូស្ត្រាលីនៅឯ Western Sydney នឹងផ្តល់ជម្រើសកាន់តែច្រើន និងពង្រឹងការតភ្ជាប់ទៅកាន់គោលដៅដ៏ពេញនិយមនេះសម្រាប់អតិថិជនរបស់យើង។

ការចេញដំណើរនៅពេលយប់ជ្រៅពី Western Sydney នឹងអនុញ្ញាតឱ្យការធ្វើដំណើរប្រកបដោយភាពរលូន និងការតភ្ជាប់តាមរយៈអាកាសយានដ្ឋាន Changi Airport ទៅកាន់គោលដៅជាង 130 ដែលបម្រើដោយ SIA Group”។

ចំណែកនាយកប្រតិបត្តិរបស់អាកាសយានដ្ឋានអន្តរជាតិ Western Sydney (WSI) លោក Simon Hickey ក៏បានលើកឡើងដូច្នេះដែរថា “WSI មានមោទនភាពដែលបានក្លាយជាដៃគូជាមួយ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក្នុងការផ្តល់សេវាកម្មលំដាប់ផ្កាយ 5 Skytrax ដើម្បីបម្រើដល់ប្រជាជនអូស្ត្រាលីយើងក្នុងតំបន់ Greater Sydney។ បន្ថែមទៅលើសេវាកម្ម 24/24ម៉ោងរបស់យើងដែលមានស្រាប់ ភាពជាដៃគូរបស់SIA ជាយុទ្ធសាស្ត្រសំខាន់ក្នុងការបន្ថែមការតភ្ជាប់ទៅកាន់សកលលោក នឹងធ្វើឱ្យទីក្រុងស៊ីដនីក្លាយជាជម្រើសថ្មីបន្ថែមសម្រាប់ការតភ្ជាប់ពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុងសិង្ហបុរី និងបន្តទៅកាន់គោលដៅផ្សេងៗទៀត ពួកយើងមានមោទកភាពក្នុងការចូលរួមបើកទ្វារយុគសម័យថ្មីនៃវិស័យអាកាសចរណ៍ ដែលនឹងផ្តល់ឲ្យអ្នកដំណើរអូស្ត្រាលីនូវជម្រើសកាន់តែច្រើន និងភាពបត់បែន ក្នុងការសម្រេចចិត្តចំពោះពេលវេលា គោលដៅ និងវិធីសាស្ត្រក្នុងការជ្រើសរើសការធ្វើដំណើរតាមយន្តហោះ”។

តំបន់ Western Sydney ជាផ្នែកដ៏សំខាន់មួយនៃភូមិសាស្ត្រ Greater Sydney ដែលមានប្រជាជនរស់នៅលើសពី 3 លាននាក់ ហើយក៏ជាគ្រឹះសេដ្ឋកិច្ចធំជាងគេលំដាប់ទី 3 របស់ប្រទេសអូស្ត្រាលីផងដែរ។ Western Sydney ត្រូវបានគេរាប់ថាជាច្រកទ្វារសំខាន់មួយ ភ្ជាប់ទៅកាន់ទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាលនៃជួរភ្នំ Blue Mountains និងតំបន់ Western New South Wales។ តំបន់នេះក៏ប្រមូលផ្តុំនិងល្បីល្បាញដោយសារវប្បធម៌ ប្រពៃណី ចម្រុះ ម្ហូបអាហារប្លែកៗដ៏សម្បូរបែប និងបទពិសោធន៍ដ៏ល្អសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាមួយធម្មជាតិនៅទីក្រុងបេតិកភណ្ឌពិភពលោក ស៊ីដនី ស្រាប់តែម្តង ។ សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែរឡាញ (SIA) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Western Sydney International (WSI) អាចរកបានគ្រប់បណ្តាញនិងដេកផ្នែកលក់ទាំងអស់របស់ក្រុមហ៊ុនចាប់ពីថ្ងៃទី 25 មីនា 2026 តទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ នាយកដ្ឋានកិច្ចការសាធារណៈក្រុមហ៊ុនអាកាសចរណ៍ ស៊ីងហ្គារព័រ អ៊ែរឡាញ (SIA) តាមរយៈ៖

លេខទូរស័ព្ទ (65) 6541-5880 (រៀងរាល់ម៉ោងធ្វើការ)

លេខទូរស័ព្ទ (65) 9753-2126 (ក្រោយម៉ោងធ្វើការ)

អ៊ីម៉ែល public_Affairs@singaporeair.com.sg

គេហទំព័រ singaporeair.co

Facebook

X.com

Linkedin

You Tube

Instagram

Tik Tok

កាលវិភាគជើងហោះហើររបស់ ស៊ីងហ្គារព៌រ អ៊ែរឡាញ ទៅកាន់ទីក្រុងស៊ីដនី

១. អាកាសយានដ្ឋានអន្តរជាតិ Western Sydney

ចាប់ពីថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2026 SIA នឹងចាប់ផ្តើមជើងហោះហើររវាងសិង្ហបុរី និង អាកាសយានដ្ឋានអន្តរជាតិ Western Sydney ។ ជើងហោះហើរSQ201 និង SQ202 នឹងដំណើរការសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងទាំងពីរដោយប្រើឃ្លានយន្តហោះរយៈពេលមធ្យម Airbus A350-900។ រាល់ជើងហោះហើរទាំងអស់គឺស្ថិតក្រោមការអនុញ្ញាតពី អាជ្ញាធរពាក់ព័ន្ធ។

(*) ចាប់ពីថ្ងៃទី 4 ខែមេសា 2027 ដល់ថ្ងៃទី 2 តុលា 2027 យោងទៅតាមម៉ោង (Time Zone) ខុសគ្នា ជើងហោះហើរ SQ201 នឹងទៅដល់ ស៊ីដនី (Western Sydney) នៅម៉ោង 2115hr (ម៉ោង 9:15នាទីយប់) ហើយជើងហោះហើរ SQ202 នឹងចាកចេញពី ស៊ីដនី (Western Sydney) នៅវេលាម៉ោង 2255hrs (ម៉ោង 11:55នាទីយប់) ។

២. អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith

SIA នឹងបន្តបម្រើសេវាកម្មរបស់ខ្លួន 4ជើងក្នុងមួយថ្ងៃហោះហើរ ពីប្រទេសសិង្ហបុរី ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Sydney Kingsford Smith។ ចំពោះកាលវិភាគជើងហោះហើរបច្ចុប្បន្ន (*) ដូចខាងក្រោមនេះ នឹងមានការផ្លាស់ប្តូរ ប្រែប្រួលខ្លះទៅតាមរដូវ។

សេវាកម្មកំពុងដំណើរការ​

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
12h ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
12h ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០
ជីវិត និងសង្គម
12h ago•1 min read•0

ស្ថាប័នអប់រំ អេជី រៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់ជ័យលាភីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០

ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្...