ទំព័រដើម/បច្ចេកវិទ្យា/តើរថយន្តអគ្គិសនីមួយណាដែលផ្តល់ជម្រើសដ៏ឆ្លាតវៃនៅទីផ្សារកម្ពុជារវាង Leapmotor B10 vs. Deepal S05 Vs. Aion i60?
បច្ចេកវិទ្យា

តើរថយន្តអគ្គិសនីមួយណាដែលផ្តល់ជម្រើសដ៏ឆ្លាតវៃនៅទីផ្សារកម្ពុជារវាង Leapmotor B10 vs. Deepal S05 Vs. Aion i60?

ពង្រីកអក្សរ:
តើរថយន្តអគ្គិសនីមួយណាដែលផ្តល់ជម្រើសដ៏ឆ្លាតវៃនៅទីផ្សារកម្ពុជារវាង Leapmotor B10 vs. Deepal S05 Vs. Aion i60?

ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកម្ពុជាកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈដែលម៉ាកល្បីៗជាច្រើនលើពិភពលោកបាននាំចូលនិងដាក់បង្ហាញនូវរថយន្តអគ្គិសនីប្រភេទ SUV ដែលមានតម្លៃសមរម្យ និងពោរពេញដោយបច្ចេកវិទ្យាទំនើប។ ខណៈដែលអ្នកទិញមិនត្រឹមតែសម្លឹងមើលលើរយៈចម្ងាយបើកបរតែមួយមុខទេ ប៉ុន្តែរឿងសំខាន់នៅពេលជ្រើសរើសរថយន្តអគ្គិសនី គឺពួកគាត់បានស្វែងរកនូវរថយន្តដែលបំពាក់បច្ចេកវិទ្យាទំនើប មានសុវត្ថិភាពខ្ពស់ មានដំណើរការបើកបររលូនល្អ និងមានការគាំទ្រពីក្រុមហ៊ុនលើសេវាកម្មក្រោយពេលលក់ផងដែរ។

ក្នុងចំណោមរថយន្តអគ្គិសនីប្រភេទ SUV ដែលមានការប្រកួតប្រជែងខ្លាំងក្នុងតម្លៃក្រោម 30,000 ដុល្លារមានដូចជា Leapmotor B10, Deepal S05 និង Aion i60 Elite។ ស្របពេលដែលរថយន្តទាំង៣ម៉ូឌែលនេះផ្តល់នូវយៈចម្ងាយបើកបរប្រហាក់ប្រហែលគ្នា បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងមានតម្លៃប្រកួតប្រជែងផងដែរ រថយន្តទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់តាមតម្រូវការខុសៗគ្នា និងមានតម្លៃខុសគ្នាដែរ។ រថយន្តទាំង៣នេះមានគោលដៅសម្រាប់អ្នកទិញដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមិនចាំបាច់ចំណាយប្រាក់ច្រើន។

#1. តម្លៃដែលល្អបំផុតសម្រាប់តម្លៃដើម

រថយន្ត Leapmotor B10 ផ្តល់នូវតុល្យភាពដ៏ល្អរវាងតម្លៃសមរម្យ និងមានលក្ខណៈបច្ចេកទេសកម្រិតខ្ពស់។

• តម្លៃ Leapmotor B10 ថោកជាង Aion i60 Elite $912

• តម្លៃ Leapmotor B10 ថោកជាង Deepal S05 $3,012

សម្រាប់អ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យដោយមិនបាត់បង់ភាពទំនើប នោះរថយន្ត Leapmotor B10 បានបង្ហាញពីជម្រើសដែលមានតម្លៃល្អបំផុតមួយនៅក្នុងទីផ្សារ។

#2. ទំហំអាគុយ និងរយៈចម្ងាយបើកបរ

សមត្ថភាពថ្ម និងចម្ងាយបើកបរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថា តើរថយន្តអគ្គិសនីអាចធ្វើដំណើរបានរយៈចម្ងាយប៉ុន្មាន និងមានថាមពលប៉ុន្មានដែលវាអាចផ្ទុកបាន។ Leapmotor B10 បានបំពាក់មកជាមួយអាគុយទំហំធំជាងគេក្នុងចំណោមរថយន្តទាំង៣ម៉ូឌែលនេះ។

បើប្រៀបធៀបជាមួយរថយន្តទាំង៣នេះ៖

• រថយន្ត Leapmotor B10 មានទំហំអាគុយធំជាងរថយន្ត Aion i60 Elite 4.84 kWh

• រថយន្ត Leapmotor B10 មានទំហំអាគុយធំជាងរថយន្ត Deepal S05 រហូតដល់ 10.98 kWh ជាទូទៅថ្មអាគុយធំគឺផ្តល់នូវទំនុកចិត្តក្នុងការបើកបរបានកាន់តែច្រើន ជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងការធ្វើដំណើរប្រចាំថ្ងៃនៅទីក្រុង ឬទៅតាមបណ្តាខេត្ត។

ចំណែក Leapmotor B10 ក៏ផ្តល់នូវរយៈចម្ងាយបើកបរឆ្ងាយជាងគេរហូតដល់ 600 គីឡូម៉ែត្រ ក្នុងចំណោមរថយន្តទាំង៣ម៉ូឌែលនេះ។ បើប្រៀបធៀបទៅនឹងគូប្រជែង វាផ្តល់នូវ៖

• រយៈចម្ងាយបើកបរបានច្រើនជាងរថយន្ត Aion i60 Elite រហូតដល់ 70 គីឡូម៉ែត្រ

• និងមានរយៈចម្ងាយបើកបរច្រើនជាងរថយន្ត Deepal S05 រហូតដល់ 90 គីឡូម៉ែត្រ ចំណុចនេះបានអនុញ្ញាតឱ្យអ្នកបើកបរធ្វើដំណើរបានឆ្ងាយជាង ទាំងការសាកថ្មផងដែរ ដែលធ្វើឱ្យរថយន្ត Leapmotor B10 ផ្តល់នូវលក្ខណៈពិសេសលើសគេ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងការធ្វើដំណើរប្រចាំថ្ងៃ។

#3. ដំណើរការបើកបរ និងថាមពល

រថយន្ត Deepal S05 ផ្តល់នូវកម្លាំងសេះខ្ពស់ជាងគេនៅក្នុងការប្រៀបធៀបនេះ ដែលធ្វើឱ្យវាក្លាយជាជម្រើសសម្រាប់អ្នកផ្តោតលើការថាមពល។ ទន្ទឹមនឹងនេះ កម្លាំង 218 hp របស់ Leapmotor B10 នៅតែផ្តល់នូវការបង្កើនសំទុះនិងល្បឿនខ្លាំង ដែលសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃដោយរលូន ដែលកម្លាំងនេះគឺខ្ពស់ជាងរថយន្ត Aion i60។

រថយន្តអគ្គិសនី SUV ទាំង៣ម៉ូឌែលនេះគឺផ្តល់នូវជម្រើសដ៏គួរឱ្យចាប់អារម្មណ៏សម្រាប់អ្នកកំពុងស្វែងរកទិញរថយន្តអគ្កិសនីនៅកម្ពុជា ប៉ុន្តែពួកគេក៏ផ្តល់នូវភាពខុសៗគ្នាតាមផ្នែកនីមួយៗផងដែរ។ ខណៈរថយន្ត Deepal S05 គឺជម្រើសល្អសម្រាប់អ្នកបើកបរដែលផ្តល់អាទិភាពដល់ថាមពលបើកបរ ហើយរថយន្ត Aion i60 Elite ក៏ផ្តល់នូវតម្លៃប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញនិងពិចារណា។

ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកទិញដែលកំពុងស្វែងរកការរួមបញ្ចូលគ្នាដ៏ល្អបំផុតទាំង តម្លៃសមរម្យ ទំហំថ្មអាគុយធំ រយៈចម្ងាយបើកបរវែង ដំណើរការខ្លាំង និងមានប្រសិទ្ធភាពសាកថ្មល្បឿនលឿន នោះរថយន្ត Leapmotor B10 គឺលេចធ្លោជាងគេ។ មានតម្លៃត្រឹមតែ $26,888 រថយន្ត Leapmotor B10 មិនត្រឹមតែមានតម្លៃទាបជាងគូរប្រជែងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទំហំថ្មធំ 67.1 kWh ព្រមទាំងមានរយៈចម្ងាយបើកបរឆ្ងាយរហូត 600Km (CLTC) និងមានការសាកថ្មល្បឿនលឿន DC 168kW ក្នុងរយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះពី 30% ទៅ 80%។ សម្រាប់អតិថិជនដែលចង់សន្សំសំចៃតម្លៃដើមដោយមិនបាត់បង់សមត្ថភាពនៃដំណើរបើកបរ នោះរថយន្ត Leapmotor B10 ក្លាយជាជម្រើសដ៏ឆ្លាតវៃមួយក្នុងចំណោមរថយន្តអគ្គិសនី SUV ដែលមានតម្លៃក្រោម៣ម៉ឺនដូល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជាពីក្រុមហ៊ុនចែកចាយផ្លូវការ។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក
បច្ចេកវិទ្យា
1d ago•1 min read•0

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក

ប្រទេសសិង្ហបុរីបានបន្តពង្រឹងទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលអប់រំ និងបច្ចេកវិទ្យាលំដាប់ពិភពលោក បន្ទាប់ពីលទ្ធផលនៃការរៀបចំចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតលើពិភពលោក (Best Global Universities) របស់ស្ថាប័ន U.S. News & World Report បានបង្ហាញថា សិង្ហបុរីគឺជាប...

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង
បច្ចេកវិទ្យា
1d ago•1 min read•0

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង

ក្រុមហ៊ុន OpenAI កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការម៉ូដែលបញ្ញាសិប្បនិម្មិតថ្មី GPT-6 Astra ដែលក្រុមហ៊ុនអះអាងថា ជាម៉ូដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ។ ប៉ុន្តែការប្រកាសនេះកើតឡើងក្នុងពេលដែលការព្រួយបារម្ភអំពីសុវត្ថ...

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...
បច្ចេកវិទ្យា
1d ago•1 min read•0

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...

ភ្នំពេញ ប្រទេសកម្ពុជា — ក្រុមហ៊ុន H.G.B. Auto Co., Ltd. កំពុងត្រៀមដាក់តាំងបង្ហាញរថយន្ត Mazda CX-5 ជំនាន់ថ្មី ទៅកាន់ទីផ្សារកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក Sato Nobuaki មកពី Mazda International បានបន្ថែមសារៈសំខាន់មួយកម្រិតទៀត ដល់ការត្...