ទំព័រដើម/បច្ចេកវិទ្យា/អ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតស្បែក​មនុស្ស​លើ​ម្រាមដៃមនុស្ស​យន្ត និងអាចជាសះពីរបួស​បានទៀត​
បច្ចេកវិទ្យា

អ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតស្បែក​មនុស្ស​លើ​ម្រាមដៃមនុស្ស​យន្ត និងអាចជាសះពីរបួស​បានទៀត​

ពង្រីកអក្សរ:
អ្នកវិទ្យាសាស្រ្តជប៉ុនបង្កើតស្បែក​មនុស្ស​លើ​ម្រាមដៃមនុស្ស​យន្ត និងអាចជាសះពីរបួស​បានទៀត​

អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានបង្កើតស្បែកមនុស្សរស់នៅលើម្រាមដៃមនុស្សយន្ត ដែលអាចបត់បែនតាមចលនា បង្កើតស្នាមជ្រួញដូចម្រាមដៃមនុស្សពិត និងអាចជួសជុលរបួសដោយខ្លួនឯងបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Science Times កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ការស្រាវជ្រាវនេះដឹកនាំដោយលោក Shoji Takeuchi វិស្វករបង្កាត់ជីវសាស្ត្រ (biohybrid) ដែលសិក្សាអំពីការរួមបញ្ចូលជាលិកាមានជីវិតជាមួយម៉ាស៊ីន។ ក្រុមស្រាវជ្រាវបានប្រើកោសិកាស្បែកមនុស្ស និងសារធាតុកូឡាជែន ដើម្បីបង្កើតស្រទាប់ស្បែកខាងក្នុង ហៅថា dermis បន្ទាប់មកបន្ថែមកោសិកាដែលបង្កើតស្រទាប់ស្បែកខាងក្រៅ ហៅថា epidermis។

ស្បែកដែលបង្កើតឡើងអាចលាតសន្ធឹង និងបត់តាមចលនារបស់ម្រាមដៃមនុស្សយន្ត ដោយមិនងាយរហែក។ នៅពេលម្រាមដៃធ្វើចលនា ស្បែកក៏បង្កើតស្នាមជ្រួញតាមសន្លាក់ ដែលធ្វើឱ្យវាមើលទៅដូចម្រាមដៃមនុស្សពិតជាងមុន។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺសមត្ថភាពជួសជុលរបួស។ អ្នកស្រាវជ្រាវបានបង្កើតស្នាមកាត់តូចមួយលើស្បែក ហើយបិទដោយបន្ទះកូឡាជែន។ កោសិកាស្បែកបានភ្ជាប់ជាមួយបន្ទះនេះ និងជួសជុលរបួសក្នុងរយៈពេលប្រហែលមួយសប្តាហ៍។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះនៅមានកម្រិត ដោយសារស្បែកមានជីវិតត្រូវការរក្សាសំណើម និងការថែទាំសមស្រប ដើម្បីឱ្យកោសិកាអាចរស់រានបាន។ អ្នកវិទ្យាសាស្ត្ររំពឹងថា ការរីកចម្រើននេះអាចជួយដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ ការអភិវឌ្ឍអវយវៈសិប្បនិម្មិត និងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស។ នៅពេលអនាគត បច្ចេកវិទ្យាស្បែកមានជីវិតអាចធ្វើឱ្យមនុស្សយន្តមានរូបរាងប្រាកដនិយម និងអាចធ្វើអន្តរកម្មជាមួយមនុស្សបានកាន់តែធម្មជាតិ៕

ប្រភព៖ The Science Times

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក
បច្ចេកវិទ្យា
13h ago•1 min read•0

សិង្ហបុរី ប្រទេសតែ១គត់ នៅអាស៊ាន មានគ្រឹះស្ថានឧត្តមសិក្សា២ ជាប់ចំណាត់ថ្នាក់កំពូលលើលោក

ប្រទេសសិង្ហបុរីបានបន្តពង្រឹងទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលអប់រំ និងបច្ចេកវិទ្យាលំដាប់ពិភពលោក បន្ទាប់ពីលទ្ធផលនៃការរៀបចំចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតលើពិភពលោក (Best Global Universities) របស់ស្ថាប័ន U.S. News & World Report បានបង្ហាញថា សិង្ហបុរីគឺជាប...

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង
បច្ចេកវិទ្យា
13h ago•1 min read•0

OpenAI ដាក់ឱ្យដំណើរការ Astra ចំពេលការព្រួយបារម្ភអំពីសុវត្ថិភាព AI កាន់តែកើនឡើង

ក្រុមហ៊ុន OpenAI កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការម៉ូដែលបញ្ញាសិប្បនិម្មិតថ្មី GPT-6 Astra ដែលក្រុមហ៊ុនអះអាងថា ជាម៉ូដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ។ ប៉ុន្តែការប្រកាសនេះកើតឡើងក្នុងពេលដែលការព្រួយបារម្ភអំពីសុវត្ថ...

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...
បច្ចេកវិទ្យា
13h ago•1 min read•0

តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Mazda International នឹងអញ្ជើញមកកាន់កម្ពុជា មុនពិធីបើកសម្ពោធ និងតាំងបង្ហា...

ភ្នំពេញ ប្រទេសកម្ពុជា — ក្រុមហ៊ុន H.G.B. Auto Co., Ltd. កំពុងត្រៀមដាក់តាំងបង្ហាញរថយន្ត Mazda CX-5 ជំនាន់ថ្មី ទៅកាន់ទីផ្សារកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោក Sato Nobuaki មកពី Mazda International បានបន្ថែមសារៈសំខាន់មួយកម្រិតទៀត ដល់ការត្...