ទំព័រដើម/កម្សាន្ត/ប្រកាសមុននេះ តុលាការសម្រេចដោះលែង លោក ឃន ឈុនដារ៉ា និងភរិយា វិញហើយ
កម្សាន្ត

ប្រកាសមុននេះ តុលាការសម្រេចដោះលែង លោក ឃន ឈុនដារ៉ា និងភរិយា វិញហើយ

ពង្រីកអក្សរ:
ប្រកាសមុននេះ តុលាការសម្រេចដោះលែង លោក ឃន ឈុនដារ៉ា និងភរិយា វិញហើយ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានរូបភាពអាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើ បណ្តាញសង្គម ដែលបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជរីតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កញ្ញា មាន ពេជ្ររីតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដី ថ្លៃថ្នូររបស់ស្ត្រី។ នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនេះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម រឹងមាំដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប។

ផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនេះ ដោយអនុវត្ត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការ សាកសួរ និងប្រមូលព័ត៌មាន។ ការស៊ើបអង្កេតរយៈពេល ០៤ថ្ងៃកន្លងទៅនេះ បានទទួលលទ្ឋផលបឋមដូចតទៅនេះ៖

១-ឈោ្មះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្រីម្នាក់ និងបុរសម្នាក់ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងគ្រាប់អង្គហេតុនជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូបនៃការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាងសំអាង ប៉ុន្តពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបាន ចែកចាយក្នុងបណ្តាញសង្គមឡើយ។

២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ឋ WhatsApp និងTelegram : ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឱ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។

៣-អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ឋផលនៃការស៊ើបអង្កេតករណីខាងលើនេះនិងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្ដាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាសដើម្បីចែកចាយជាសាធារណៈ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៕

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League
កម្សាន្ត
13h ago•1 min read•1

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League

រដូវកាលថ្មីនៃលីគបាល់ទះបុរស SV.League របស់ជប៉ុនដែលទើបតែកែទម្រង់ថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញពីចំណុចផ្លាស់ប្តូរសំខាន់ៗ ព្រមទាំងបេក្ខភាពលេចធ្លោនានាដែលត្រៀមប្រជែងដណ្តើមជើងឯក។

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព
កម្សាន្ត
13h ago•1 min read•0

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព

បាតុកម្មដែលចាប់ផ្តើមពីការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំង បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ដោយមានការចូលរួមពីសហជីពកម្មករ អ្នកគាំទ្រចលនា «អាវកាក់លឿង» និងក្រុមប្រជាជនផ្សេងៗ ដែលមិនពេញចិត្តនឹងការកើនឡើងនៃថ្លៃរស់នៅ ការខ្វះធនធានសាធារណៈ និងផែនកា...

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League
កម្សាន្ត
13h ago•1 min read•0

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League

អត្ថបទវិភាគរបស់ 1xBet បង្ហាញពីសាច់រឿងសំខាន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្តាហ៍ទី 3 ក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបអឺរ៉ុបកម្រិតកំពូល។