ទំព័រដើម/ជីវិត និងសង្គម/អ៊ីស្រាអែលប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៧៨ នៅកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើនកាន់តែរឹងមាំ
ជីវិត និងសង្គម

អ៊ីស្រាអែលប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៧៨ នៅកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើនកាន់តែរឹងមាំ

ពង្រីកអក្សរ:
អ៊ីស្រាអែលប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៧៨ នៅកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើនកាន់តែរឹងមាំ

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា–អ៊ីស្រាអែល និងអ្នកឧកញ៉ា សួរ វីរៈ កុងស៊ុលកិត្តិយសនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា បានរៀបចំពិធីទទួលអាហារថ្ងៃត្រង់ពិសេសមួយ ដើម្បីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកសមាគមឧកញ៉ាកម្ពុជា តំណាងសហគមន៍ធុរកិច្ចកម្ពុជា និងអ៊ីស្រាអែល អង្គទូត និងមិត្តភក្តិអ៊ីស្រាអែលជាច្រើនរូប។

ពិធីនេះបានរៀបចំឡើងក្នុងបរិយាកាសកក់ក្តៅ និងមិត្តភាព ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងភាពជាដៃគូដែលកំពុងរីកចម្រើនជាបន្តបន្ទាប់រវាងកម្ពុជា និងអ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះបានលើកបង្ហាញពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការយល់ដឹងពីគ្នាទៅវិញទៅមក និងការស្វែងរកឱកាសថ្មីៗក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ នវានុវត្តន៍ បច្ចេកវិទ្យា ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងសុន្ទរកថាទៅកាន់ភ្ញៀវកិត្តិយស លោកជំទាវបណ្ឌិត Alona Fisher-Kamm បានគូសបញ្ជាក់ពីមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី ដោយមានប្រសាសន៍ថា៖ “ដោយផ្អែកលើតម្លៃរួម និងភាពស្រដៀងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ យើងជឿជាក់ថា កម្ពុជាគឺជាដៃគូដ៏ល្អមួយសម្រាប់ធ្វើការជាមួយ និងរៀនសូត្រពីគ្នាទៅវិញទៅមក។”

តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហេង សួរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់កម្ពុជា ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអ៊ីស្រាអែល ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។”

ពិធីទទួលអាហារថ្ងៃត្រង់នេះ ក៏បានដើរតួនាទីជាវេទិកាសំខាន់សម្រាប់ការភ្ជាប់បណ្តាញធុរកិច្ច ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំពីវិស័យឯកជនកម្ពុជា និងដៃគូអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរមតិយោបល់ ពិភាក្សាអំពីឱកាសវិនិយោគ និងកំណត់ទិសដៅថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ និងមហិច្ឆតារួមក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី លើកទឹកចិត្តវិនិយោគឯកជន ពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូត Fisher-Kamm បានជួបពិភាក្សាកម្រិតខ្ពស់ជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារួមក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរចំណេះដឹង និងអភិវឌ្ឍភាពជាដៃគូជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។

ទស្សនកិច្ចនេះក៏បានបន្តលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងកីឡា ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី។ កិច្ចព្រមព្រៀងនេះបានផ្តល់នូវក្របខណ្ឌស្ថាប័នដ៏រឹងមាំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យយុទ្ធសាស្ត្រជាច្រើន។

ចំពោះមុខ ប្រទេសទាំងពីរបានបង្ហាញចេតនារួមក្នុងការបម្លែងការប្តេជ្ញាទាំងនេះឱ្យក្លាយជាគំនិតផ្តួចផ្តើមជាក់ស្តែង។ ក្នុងចំណោមនោះ មានការបន្តអភិវឌ្ឍ និងគាំទ្រ Innovex ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍កំពុងលេចធ្លោនៅកម្ពុជា។ Innovex មានតួនាទីជំរុញការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងរវាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែល និងកម្ពុជា ដោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសហគ្រិនភាព ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍសហគ្រាសបង្កើតថ្មី ការអប់រំនវានុវត្តន៍ និងការកសាងសមត្ថភាព តាមរយៈការតភ្ជាប់ជំនាញ និងបទពិសោធន៍របស់ប្រទេសទាំងពីរ។

ខណៈដែលកម្ពុជា និងអ៊ីស្រាអែលបន្តពង្រឹងភាពជាដៃគូរបស់ខ្លួន រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងវិស័យឯកជនរបស់ខ្លួន នៅតែប្តេជ្ញាក្នុងការកសាងកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពរួម៕

អត្ថបទ៖ ខ្លាឃ្មុំតូច

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
2d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
2d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...