ទំព័រដើម/កម្សាន្ត/តុក្កតា សិច សម័យ ២០២៥ បំពាក់ដោយបច្ចេកវិទ្យា AI អាចនិយាយ ឆ្លើយឆ្លង បានដូចមនុស្សពិតៗ
កម្សាន្ត

តុក្កតា សិច សម័យ ២០២៥ បំពាក់ដោយបច្ចេកវិទ្យា AI អាចនិយាយ ឆ្លើយឆ្លង បានដូចមនុស្សពិតៗ

ពង្រីកអក្សរ:
តុក្កតា សិច សម័យ ២០២៥ បំពាក់ដោយបច្ចេកវិទ្យា AI អាចនិយាយ ឆ្លើយឆ្លង បានដូចមនុស្សពិតៗ

ក្រុមហ៊ុន WMDoll ដែលជាក្រុមហ៊ុនផលិតតុក្កតាសិច ធំមួយ លក់ឲ្យមនុស្សពេញវ័យប្រើ នៅប្រទេសចិន ព្យាករណ៍ថា ឆ្នាំ ២០២៥ ខាងមុខនេះ គេនឹងអាចលក់តុក្កតា បានច្រើនជាងមុន រហូតដល់ ៣០ភាគរយ ឯណោះ។ មូលហេតុដែលគេ រំពឹងខ្ពស់បែបនេះ គឺដោយសារ ក្រុមហ៊ុន បានប្រើប្រាស់ បច្ចេកវិទ្យាថ្មី គឺ បញ្ញាសិប្បនិម្មិត (AI – Artificial Intelligence) នៅក្នុងតុក្កតា របស់គេ។ AI នេះ ធ្វើឲ្យតុក្កតា ឆ្លាតជាងមុន អាចនិយាយឆ្លើយឆ្លងបាន ធ្វើឲ្យអ្នកទិញយកទៅប្រើប្រាស់ សប្បាយចិត្តជាងមុន។

លោក Liu Jiangxia ដែលជាម្ចាស់ ក្រុមហ៊ុន WMDoll បាននិយាយថា ក្រុមហ៊ុនខ្លួនបានបញ្ចូល បច្ចេកវិទ្យា AI ទៅក្នុងតុក្កតាសិច។ AI នេះ គឺដូចគ្នា ទៅនឹង បច្ចេកវិទ្យា ដែលគេប្រើ នៅក្នុង ChatGPT អញ្ចឹង។ វាធ្វើឲ្យតុក្កតា អាចឆ្លើយឆ្លង សន្ទនា ជាមួយមនុស្សបានកាន់តែស៊ីជម្រៅ មិនមែនចេះតែ និយាយ តែប៉ុន្មានម៉ាត់ដដែលៗ ដូចមុនទៀតទេ។ លោក Liu ថា "វាធ្វើឲ្យតុក្កតា ឆ្លើយតបបានរហ័ស ហើយអាចទាក់ទង ជាមួយមនុស្សបានល្អ ដែលធ្វើឲ្យ អ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ កាន់តែរំភើបរីករាយ ជាងមុន"។

តុក្កតាសិច ស៊េរីថ្មីបំផុត របស់ WMDoll ហៅថា MetaBox។ តុក្កតាទាំងនេះ មានភ្ជាប់ ឧបករណ៍ AI តូចមួយ ដែលអាចភ្ជាប់ ទៅកាន់ប្រព័ន្ធ Cloud Computing។ ប្រព័ន្ធនេះ នឹងទទួល ព័ត៌មាន ពីតុក្កតា ក្នុងពេលជាក់ស្តែង ធ្វើឲ្យ តុក្កតា អាចឆ្លើយតប ទៅនឹងអ្វីដែល មនុស្សនិយាយបាន ប្រសើរជាងមុន។ ចាប់តាំងពី ក្រុមហ៊ុន ចាប់ផ្ដើម ដាក់លក់ តុក្កតាសិច ដែលមាន AI នេះមក អតិថិជន ភាគច្រើន បានសរសើរ ពីគុណភាព របស់វា។ តុក្កតាសិច ធម្មតា ស៊េរីមុនៗ មិនសូវអាច និយាយឆ្លើយឆ្លង បានច្រើននោះទេ។ ប៉ុន្តែ តុក្កតា AI របស់ WMDoll ជំនាន់ថ្មីនេះ អាចបង្កើត ទំនាក់ទំនង ផ្លូវចិត្ត ជាមួយ អ្នកប្រើប្រាស់បានកាន់តែល្អ។ គេបាន បញ្ចូល ឧបករណ៍ចាប់សញ្ញា (Sensors) និង សមត្ថភាព AI ផ្សេងៗ ចូលទៅក្នុង តុក្កតា ដែលធ្វើឲ្យ តុក្កតា អាចធ្វើត្រាប់តាម អាកប្បកិរិយា របស់មនុស្ស បានកាន់តែដូចពិតៗ។

ក្រុមហ៊ុនផលិតតុក្កតាសិច WMDoll របស់ចិន កំពុងតែ ខិតខំប្រឹងប្រែង បង្កើត ផលិតផលថ្មីៗ និង កែលម្អ ផលិតផលចាស់ៗ របស់គេ ឲ្យ កាន់តែប្រសើរឡើង។ ក្រុមហ៊ុន កំពុងតែ ក្លាយជា អ្នកនាំមុខគេ នៅក្នុង ទីផ្សារ លក់ឧបករណ៍ Sex Toys សម្រាប់ មនុស្សពេញវ័យ។ ការប្រើប្រាស់ AI មិនត្រឹមតែ ធ្វើឲ្យ អតិថិជន សប្បាយចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញថា ទីផ្សារ Sex Toys សម្រាប់មនុស្សពេញវ័យ កំពុងតែ មានការផ្លាស់ប្ដូរ ទៅរក ផលិតផល ដែលមាន បច្ចេកវិទ្យាទំនើប និង អាចទាក់ទង ជាមួយមនុស្ស បានកាន់តែប្រសើរជាងមុន ផងដែរ៕

ប្រភព៖ South China Morning Post   អត្ថបទ ៖ គីម ណារ៉ាក់

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League
កម្សាន្ត
13h ago•1 min read•1

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League

រដូវកាលថ្មីនៃលីគបាល់ទះបុរស SV.League របស់ជប៉ុនដែលទើបតែកែទម្រង់ថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញពីចំណុចផ្លាស់ប្តូរសំខាន់ៗ ព្រមទាំងបេក្ខភាពលេចធ្លោនានាដែលត្រៀមប្រជែងដណ្តើមជើងឯក។

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព
កម្សាន្ត
13h ago•1 min read•0

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព

បាតុកម្មដែលចាប់ផ្តើមពីការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំង បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ដោយមានការចូលរួមពីសហជីពកម្មករ អ្នកគាំទ្រចលនា «អាវកាក់លឿង» និងក្រុមប្រជាជនផ្សេងៗ ដែលមិនពេញចិត្តនឹងការកើនឡើងនៃថ្លៃរស់នៅ ការខ្វះធនធានសាធារណៈ និងផែនកា...

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League
កម្សាន្ត
13h ago•1 min read•0

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League

អត្ថបទវិភាគរបស់ 1xBet បង្ហាញពីសាច់រឿងសំខាន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្តាហ៍ទី 3 ក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបអឺរ៉ុបកម្រិតកំពូល។