ទំព័រដើម/កម្សាន្ត/មហោស្រពរូបថតភ្នំពេញ២០២៦ ប្រធានបទ ៖ ជាផ្ទះ ទោះនៅទីណាក៍ដោយ
កម្សាន្ត

មហោស្រពរូបថតភ្នំពេញ២០២៦ ប្រធានបទ ៖ ជាផ្ទះ ទោះនៅទីណាក៍ដោយ

ពង្រីកអក្សរ:
មហោស្រពរូបថតភ្នំពេញ២០២៦ ប្រធានបទ ៖ ជាផ្ទះ ទោះនៅទីណាក៍ដោយ

ក្នុងនាមជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមិនអាចរំលងបាននៅក្នុងវិស័យថតរូបនៅអាស៊ីអាគ្នេយ៍ មហោស្រពរូបថតភ្នំពេញ សម្រាប់លើកទី១៧ បានចូលរួមចំណែកក្នុងពិធីប្រារព្ធខួប ២០០ឆ្នាំនៃការបង្កើតវិស័យថតរូប ដែលផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌បារាំង។ ក្នុងឱកាសនេះ ព្រឹត្តិការណ៍ និងស្ថាប័នជាងមួយពាន់ជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មនៅក្នុងការប្រារព្ធពិធីលក្ខណៈអន្តរជាតិនេះ។

នៅឆ្នាំនេះ មហោស្រពត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលផ្លូវការ លើកទី ២០ នៃហ្វ្រង់កូហ្វូនី ដែលមានសារៈសំខាន់ជាពិសេស នេះជាកិច្ចប្រជុំកំពូលលើកទីពីរប្រចាំតំបន់អាស៊ី ក្នុងរយៈពេលជិត ២០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្រុងហាណូយ។ នៅក្នុងបរិបទនេះ មហោស្រពរូបថតភ្នំពេញ បានលើកកម្ពស់ភាពសម្បូរបែបនៃទម្រង់សិល្បៈថតរូបនៅក្នុងសហគមន៍អន្តរជាតិ ក្រោមប្រធានបទ ជាផ្ទះ ទោះនៅទីណាក៍ដោយ។

នៅក្នុងពិភពលោកមួយដែលកាន់តែមានទំនាក់ទំនងជិតស្និទ្ធគ្នា តើយើងនៅតែរក្សាភាពស្មោះស្ម័គ្រ និងការជំពាក់ចិត្តចំពោះទីកន្លែង និងបទពិសោធន៍ទាំងឡាយដែលបានផ្លាស់ប្តូររូបយើង ព្រមទាំងបើកបេះដូងទទួលយកលំហដ៏ធំទូលាយជាងមុនដោយរបៀបណា? តើមនុស្សជិតស្និទ្ធរបស់យើង ភាសាដែលយើងនិយាយ ការចងចាំដែលយើងរក្សាទុក សហគមន៍ដែលយើងរស់នៅ ទេសភាពជុំវិញខ្លួនយើង តម្លៃ និងជំនឿរបស់យើង មានឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍នៃការជារបស់ ឬការមានចំណងទាក់ទងរបស់យើង? ហើយតើរបស់ទាំងនោះភ្ជាប់រូបយើងទៅនឹងអ្វីមួយដែលធំធេងជាងខ្លួនយើងដោយរបៀបណា?

មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០២៦ ក៏ជានិមិត្តរូបនៃរបត់ថ្មីមួយ ដោយសារមហោស្រពបានអនុវត្តនូវវិធីសាស្ត្រសម្របសម្រួលការរៀបចំពិព័រណ៍បែបសមូហភាព។ ក្រុមការងារដែលបច្ចុប្បន្នសមាសភាពរួមមាន Marie LE MOUNIER (បារាំង/ស្វ៊ីស) - ម៉ឹង មេត្តា (កម្ពុជា) - Isabelle LE MINH (បារាំង) - សុវណ្ណ ភីឡុង (កម្ពុជា) និង SAM I-shan (សិង្ហបុរី) បានជួយពង្រឹងឫសគល់របស់មហោស្រពនៅក្នុងស្រុក និងក្នុងតំបន់ឱ្យកាន់តែរឹងមាំ ព្រមទាំងបើកទូលាយទទួលយកទស្សនវិស័យដ៏សម្បូរបែប និងលើកកម្ពស់កិច្ចសន្ទនាដែលមានបរិបទកាន់តែស៊ីជម្រៅ។

សូមអញ្ជើញមកស្វែងយល់ និងរីករាយទស្សនារូបថតសិល្បៈ ប្រវត្តិសាស្ត្រ និងទម្រង់ទំនើបគ្រប់រូបភាពតាម      រយៈស្នាដៃរបស់សិល្បករ-សិល្បការិនីរួមមាន៖ Jean BOULBET - Arnold FOKAM - Émile GSELL ហ៊ុល កញ្ញា - កែវ ពនីតា  - ខ្វៃ សំណាង - គឹម ហាក់ - គង់ រស្មី - លឹម សុខចាន់លីណា - Gosette LUBONDO ម៉ក់ រ៉េមីស្សា - ម៉ៅ សុវណ្ណចាន់ឌី - មាន ពិសី - ម៉ិច សេរីរ័ត្ន- នាក់ សុផល - Flora NGUYEN - Richard PAK រាហ្វាអែល ប៉ិច - ព្រហ្ម អ៊ីរ៉ូ - Rima SAMMAN - Ashley SCHNEITER - សុខ រីណា - សុវណ្ណ ភីឡុង - Arina STARYKH - Beat STREULI - Pasha RAFIY - Ismaël ROUBERT - Daniel WAGENER ព្រមទាំងស្នាដៃរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាពីស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត។

ពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗត្រូវបានដាក់តាំងបង្ហាញនៅតាមទីតាំងសំខាន់ៗចំនួន ១១កន្លែង ក្នុងរាជធានីភ្នំពេញ រួមមាន៖

ស្ថានទូតបារាំងប្រចាំកម្ពុជា

វិទ្យាស្ថានបារាំងកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោ

សារមន្ទីរជាតិកម្ពុជា

Friends Futures Factory (F3)

ផ្ទះហ៊ីរ៉ូស៊ីម៉ា

ស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត

ប្រោន (ផ្ទះ វណ្ណ ម៉ូលីវណ្ណ)

ទីសំចត

មជ្ឈមណ្ឌលបុប្ផាណា និង

Lumière។

ជួបគ្នានៅភ្នំពេញ!

កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែតុលា – ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦

ប្រធានបទសម្រាប់ឆ្នាំ២០២៦៖ «ជាផ្ទះ ទោះនៅទីណាក៍ដោយ»៕

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League
កម្សាន្ត
13h ago•1 min read•1

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League

រដូវកាលថ្មីនៃលីគបាល់ទះបុរស SV.League របស់ជប៉ុនដែលទើបតែកែទម្រង់ថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញពីចំណុចផ្លាស់ប្តូរសំខាន់ៗ ព្រមទាំងបេក្ខភាពលេចធ្លោនានាដែលត្រៀមប្រជែងដណ្តើមជើងឯក។

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព
កម្សាន្ត
13h ago•1 min read•0

បាតុកម្មនៅបារាំងរីកធំក្លាយជាវិបត្តិនយោបាយ ខណៈប្រជាជនខឹងសម្បារចំពោះបញ្ហាជីវភាព

បាតុកម្មដែលចាប់ផ្តើមពីការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំង បានរីករាលដាលក្លាយជាចលនាតវ៉ាទូទាំងប្រទេស ដោយមានការចូលរួមពីសហជីពកម្មករ អ្នកគាំទ្រចលនា «អាវកាក់លឿង» និងក្រុមប្រជាជនផ្សេងៗ ដែលមិនពេញចិត្តនឹងការកើនឡើងនៃថ្លៃរស់នៅ ការខ្វះធនធានសាធារណៈ និងផែនកា...

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League
កម្សាន្ត
13h ago•1 min read•0

ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League

អត្ថបទវិភាគរបស់ 1xBet បង្ហាញពីសាច់រឿងសំខាន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្តាហ៍ទី 3 ក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបអឺរ៉ុបកម្រិតកំពូល។