ទំព័រដើម/កីឡា/រវាងកូរ៉េខាងត្បូង និងឆេក តើក្រុមមួយណានឹងទទួលបានជ័យជម្នះបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ?
កីឡា

រវាងកូរ៉េខាងត្បូង និងឆេក តើក្រុមមួយណានឹងទទួលបានជ័យជម្នះបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ?

ពង្រីកអក្សរ:
រវាងកូរ៉េខាងត្បូង និងឆេក តើក្រុមមួយណានឹងទទួលបានជ័យជម្នះបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ?

នៅថ្ងៃទី 12 ខែមិថុនាខាងមុខនេះ ក្រុមជម្រើសជាតិទាំងពីរនឹងត្រូវបើកឆាកប្រកួតគ្នាយ៉ាងកក្រើកក្នុងពូល A។ ជំនួបនេះពិតជាសំខាន់បំផុត ហើយដាច់ខាតមិនអាចចាញ់បានឡើយ ព្រោះថាពួកគេនៅមានភារកិច្ចត្រូវតទល់នឹងក្រុមខ្លាំងដូចជា ម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូងក្នុងការប្រកួតបន្ទាប់ ដូច្នេះការចាប់ផ្តើមមិនបានល្អអាចនឹងធ្វើឱ្យឱកាសឡើងទៅវគ្គបន្តរបស់ពួកគេជួបហានិភ័យភ្លាមៗ។ នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងបកស្រាយពីស្ថានភាពរបស់ក្រុមទាំងពីរមុនពេលប៉ះគ្នា និងអ្វីដែលអ្នកគាំទ្រអាចរំពឹងទុកពីជំនួបដ៏ជក់ចិត្តនេះ!

កូរ៉េខាងត្បូង កំពុងសន្សំកម្លាំងនិងទម្រង់លេងយ៉ាងក្ដៅគគុកមុនព្រឹត្តិការណ៍ចាប់ផ្តើម

ក្រុមមួយនេះបានឆ្លងផុតវគ្គជម្រុះយ៉ាងរលូន ដោយពឹងផ្អែកទៅលើវិន័យនៃការលេង ល្បឿន និងការស៊ុតបញ្ចូលទីយ៉ាងមុតស្រួច។ កូនក្រុមរបស់លោក Hong Myung-bo បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតមិត្តភាពថ្មីៗនេះ ដោយបានលត់ក្រុមទ្រីនីដាដនិងតូបាហ្គោ ក្នុងលទ្ធផល 5-0 រួចបន្តយកឈ្នះ អែលសាល់វ៉ាឌ័រ 1-0 បន្ថែមទៀត។ ការប្រកួតទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកចម្បាំង Taegeuk មានសមត្ថភាពអាចរក្សាចង្វាក់លេងលឿន និងបង្កើតឱកាសសម្រុកតាំងពីដើមរហូតដល់ចប់ការប្រកួត!!

ប៉ុន្តែត្រឹមតែការសម្រុកវាយលុកតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយដើម្បីទប់ទល់នឹងក្រុមជម្រើសជាតិឆេក ព្រោះពួកគេខ្លាំងក្នុងការលេងទល់មួយស្មើ ធ្វើបានល្អក្នុងការទាត់បាល់ពិន័យ ព្រមទាំងមានកីឡាករជាច្រើនដែលពោរពេញដោយបទពិសោធន៍ក្រាស់ក្រែលនៅតាមលីគកំពូលៗ។

Son Heung-min នៅតែជាតារាឆ្នើមប្រចាំតំបន់ប្រយុទ្ធដដែល ប៉ុន្តែកូរ៉េខាងត្បូងក៏នៅមានជម្រើសកីឡាករមុតស្រួចផ្សេងទៀតនៅតំបន់ខាងលើផងដែរ។ កីឡាករ Lee Kang-in និង Hwang Hee-chan គឺជាខ្សែប្រយុទ្ធដែលមានល្បឿនលឿន និងសម្បូរបច្ចេកទេស ដែលអាចជួយឱ្យក្រុមអ្នកចម្បាំង Taegeuk វាយបកបានយ៉ាងរហ័សទាន់ចិត្ត!

ឆេក ពឹងផ្អែកលើកាយសម្បទា និងការទាត់បាល់ពិន័យ

នេះជាការវិលត្រឡប់មកកាន់ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យវិញជាលើកដំបូងរបស់ក្រុមនេះ គិតចាប់តាំងពីឆ្នាំ 2006 មក។ ក្រោមការដឹកនាំរបស់លោក Ivan Hašek ក្រុមជម្រើសជាតិឆេកមួយនេះបានឈរនៅលេខពីរក្នុងវគ្គជម្រុះពូលរបស់ខ្លួន មុនពេលសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹក ដោយតែងតាំងលោក Miroslav Koubek ដែលជាអ្នកចាត់ការដ៏មានបទពិសោធន៍មកជំនួសវិញ។ នៅក្នុងការប្រកួតវគ្គជម្រុះ អ្នកចាត់ការវ័យ 74 ឆ្នាំរូបនេះបានដឹកនាំកូនក្រុមយកឈ្នះលើគូប្រជែងដ៏ស្វិតស្វាញចំនួនពីរគឺ សាធារណរដ្ឋអៀរឡង់ និងដាណឺម៉ាក។ ឆេកបានស្មើ 2-2 ជាមួយក្រុមទាំងសងខាង ប៉ុន្តែបានបង្ហាញទម្រង់លេងយ៉ាងម៉ឺងម៉ាត់ និងធ្វើបានល្អជាង ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។

មុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើម ឆេកបានយកឈ្នះទាំងពីរប្រកួតក្នុងជំនួបកម្តៅសាច់ដុំ ទោះបីជាពួកគេរបូតគ្រាប់បាល់ឱ្យគូប្រកួតទាំងពីរលើកក៏ដោយ។ នៅក្នុងការប្រកួតទល់នឹង កូសូវ៉ូ (2-1) លោក Koubek បានសាកល្បងដាក់កីឡាករបម្រុង និងរៀបចំការចាប់ដៃគូលេងថ្មីៗមួយចំនួននៅលើទីលាន ចំណែកឯការប្រកួតទល់នឹង ហ្គាតេម៉ាឡា (3-1) វិញ លោកបានដាក់កីឡាករជម្រើសទីមួយដែលលោកទុកចិត្តបំផុត។ ការប្រកួតទាំងនេះសបញ្ជាក់ឱ្យឃើញថា តំបន់ការពាររបស់ឆេកនៅតែមានចន្លោះប្រហោងដដែល បើទោះបីជាលោក Koubek តែងតែប្រើប្រាស់ទម្រង់លេងបែបប្រយ័ត្នប្រយែងក៏ដោយ។

កីឡាករឆេកមានភាពជឿជាក់ក្នុងស្ថានភាពមួយទល់នឹងមួយ ព្រមទាំងមានប្រៀបខាងកាយសម្បទាផងដែរ។ ជាពិសេសគឺកីឡាករ Tomáš Souček របស់ក្លឹប West Ham ដែលតែងតែបង្កការគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួតរាល់ពេលទាត់បាល់ពិន័យ។ នេះគឺជាចំណុចដែលនឹងក្លាយជាបញ្ហាធំសម្រាប់កូរ៉េខាងត្បូងនៅក្នុងការប្រកួតខាងមុខនេះ។

តើក្រុមណាមានប្រៀបជាង?

ជំនួបចុងក្រោយរវាងក្រុមទាំងពីរគឺតាំងពីឆ្នាំ 2016 មកម្ល៉េះ ដោយកាលនោះកូរ៉េខាងត្បូងបានយកឈ្នះ 2-1 ក្នុងការប្រកួតមិត្តភាពនៅទីក្រុងប្រាក។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលជិត 10 ឆ្នាំមកនេះ ក្រុមទាំងពីរមានការផ្លាស់ប្តូរយ៉ាងច្រើន ហើយលទ្ធផលកាលនោះក៏មិនអាចយកមកធ្វើជាបន្ទាត់វាស់ស្ទង់បានទៀតដែរនាពេលឥឡូវនេះ។

ម៉ិកស៊ិកត្រូវបានគេចាត់ទុកជាក្រុមជើងខ្លាំងប្រចាំពូល ដូច្នេះការប៉ះគ្នារវាងឆេក និងកូរ៉េខាងត្បូង អាចជាការប្រកួតកាត់សេចក្តីដ៏សំខាន់ដើម្បីដណ្តើមយកលេខពីរ! ហាងឆេងដែលផ្តល់ដោយ 1xBet បង្ហាញថាឱកាសឈ្នះគឺប្រហាក់ប្រហែលគ្នា ដោយអត្រាឈ្នះសម្រាប់កូនក្រុមលោក Hong Myung-bo គឺ 2.73 ស្មើ 3.20 និងអត្រាឈ្នះសម្រាប់ឆេកគឺ 2.83។ នេះគឺជាការប្រកួតដែលមិនទាន់អាចរកឃើញអ្នកមានប្រៀបដាច់នោះទេ ដូច្នេះគ្រាប់បាល់បើកឆាកដំបូងនឹងក្លាយជាគ្រាប់បាល់ដ៏សំខាន់បំផុតដែលអាចប្តូរស្ថានការណ៍បាន!

កូរ៉េខាងត្បូងអាចមានប្រៀបជាងបន្តិចដោយសារការវាយបកយ៉ាងរហ័ស និងសមត្ថភាពកីឡាករស្នូលរបស់ពួកគេ គឺពិតជាកត្តាផ្លាស់ប្តូរស្ថានការណ៍ការប្រកួត។ ប៉ុន្តែ ក្រុមឆេកក៏ដឹងច្បាស់ពីរបៀបបិទតំបន់លេង ដាក់សម្ពាធតាមទម្រង់លេងរបស់ខ្លួន និងឆក់យកឱកាសរាល់ពេលគូប្រកួតធ្វើខុសផងដែរ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតដំបូងរបស់កូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក!

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!
កីឡា
2d ago•1 min read•0

ចំណាយលើម្ហូបអាហារត្រឹមតែ 31 ដុល្លារ ទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោង នៅ Sabay Bowling!

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងលេង Bowling! Sabay Bowling នាំមកជូននូវប្រូម៉ូសិនពិសេស ដោយគ្រាន់តែចំណាយលើម្ហូបអាហារ ឬភេសជ្ជៈគ្រប់ចំនួន 31 ដុល្លារ លោកអ្នកនឹងទទួលបានការលេង Bowling ឥតគិតថ្លៃរយៈពេល 1 ម៉ោងភ្លាមៗ។

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...
កីឡា
5d ago•1 min read•0

ការពង្រីកប្រព័ន្ធអេកូឡូស៊ី ការផ្តោតលើតំបន់ និងប្រព័ន្ធសុវត្ថិភាព៖ គោលដៅអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ថ្នាល...

ថ្នាលកីឡាអនឡាញមានវិធីសាស្ត្រពង្រីកវិសាលភាពពិសេសប្លែកពីគេ បើប្រៀបធៀបទៅនឹងផលិតផលដទៃទៀត។ ការប្រើប្រាស់ ទម្រង់ប្រតិបត្តិការតែមួយសម្រាប់ទីផ្សារចម្រុះនឹងមិនអាចផ្តល់លទ្ធផលដូចការរំពឹងទុកនោះទេក្នុងករណីនេះ។ ការកំណត់ស្តង់ដារថ្នាល ការបកប្រែផ្ទៃកម្មវិធីជាភាសាត...

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...
កីឡា
5d ago•1 min read•0

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 ដែលគ្មានវត្តមាន Sinner ជាឧបសគ្គសម្រាប់ Alcaraz និងជាឱកាសសម្រាប់ Zve...

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងធ្វើការទស្សន៍ទាយមុនការប្រកួតព្រឹត្តិការណ៍នៅអាមេរិកមួយនេះ និងវាយតម្លៃពីឱកាសរបស់បេក្ខភាពលេចធ្លោជាងគេនៅក្នុងតារាងចាប់គូប្រកួតវិញ្ញាសាឯកត្តជនបុរស។