ទំព័រដើម/ជីវិត និងសង្គម/វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច
ជីវិត និងសង្គម

វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច

ពង្រីកអក្សរ:
វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច

កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ទូទាំងប្រទេស។ កាល​ពី​​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ — ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយ ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច (SAVIMEX Petroleum) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការផ្តាច់មុខក្នុងការបើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅជាន់ទី២៣ នៃអគារ វីងថៅវើ ដោយមានការចុះហត្ថលេខាពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងឱ្យវីងសប និងឧកញ៉ា សេង សាវី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច តំណាងឱ្យសាវីម៉ិច។ ពិធីនេះក៏មានការចូលរួមជាសាក្សីពីលោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មនៃហាងលក់ទំនិញ វីងសប និងឧកញ៉ា សុខ ហួត នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ផងដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខា លោក Stephane Pariente បានលើកឡើងថា កិច្ចសហការនេះមានសក្តានុពលក្នុងការពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច។ ភាពជាដៃគូនេះជាផ្នែកមួយនៃផែនការរបស់វីងសប ក្នុងការពង្រីកបណ្តាញហាងលក់ទំនិញទំនើប ដើម្បីនាំយកផលិតផល និងសេវាកម្មកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។

លោក Stephane Pariente បានមានប្រសាសន៍បន្តទៀតថា៖ «នៅវីងសប មហិច្ឆតារបស់យើងមានភាពច្បាស់លាស់ គឺកសាងបណ្តាញហាងលក់ទំនិញដ៏រឹងមាំ ទំនើប និងងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដោយនាំយកផលិតផលប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតសហគមន៍កម្ពុជា»។

តាមរយៈកិច្ចសហការនេះ អតិថិជននឹងមានភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈនៅទីតាំងតែមួយ។ ហាងវីងសបដែលគ្រោងនឹងបើកនៅតាមស្ថានីយសាវីម៉ិច នឹងបម្រើទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ ដោយផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែប និងងាយស្រួលក្នុងការទិញ។

ឧកញ៉ា សុខ ហួត បានមានប្រសាសន៍ថា៖ «យើងមានចក្ខុវិស័យអភិវឌ្ឍស្ថានីយរបស់យើងឱ្យក្លាយជាទីតាំងផ្តល់សេវាចម្រុះ ដែលបំពេញតម្រូវការប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកធ្វើដំណើរឆ្លងកាត់ និងសហគមន៍រស់នៅជុំវិញ»។

ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន កិច្ចសហការនេះក៏បង្កើតឱកាសសម្រាប់ដៃគូស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ក្នុងការពង្រីកសេវាកម្ម និងបង្កើនប្រភពចំណូលតាមរយៈអាជីវកម្មលក់រាយ។ ការរួមបញ្ចូលបទពិសោធន៍ផ្នែកលក់រាយរបស់វីងសប ជាមួយបណ្តាញស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នឹងជួយអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងដែលអាចបំពេញតម្រូវការចម្រុះរបស់អតិថិជន។ លោក Stephane Pariente ក៏បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះជាការរួមគ្នារវាងក្រុមហ៊ុនកម្ពុជាពីរ ដែលមានគោលដៅរួមក្នុងការវិនិយោគ បង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍវិស័យលក់រាយទំនើបនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ហួត បានលើកឡើងថា ការពង្រីកបណ្តាញហាងវីងសបក៏អាចបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរួមចំណែកបង្កើតការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាកម្មលក់រាយ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍កម្ពុជា។

អំពីវីងសប

វីងសប គឺជាម៉ាកហាងលក់ទំនិញបែបទំនើបនៅកម្ពុជា ក្រោមក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលផ្តោតលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងភាពងាយស្រួលសម្រាប់អតិថិជន។ បច្ចុប្បន្ន វីងសប មានហាងចំនួន ១៧ទីតាំង និងកំពុងបន្តពង្រីកបណ្តាញហាងរបស់ខ្លួន ដើម្បីនាំយកផលិតផលដែលមានគុណភាពក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។

អំពីសាវីម៉ិច

សាវីម៉ិច គឺជាក្រុមហ៊ុនផ្តល់សេវាកម្មប្រេងឥន្ធនៈ និងស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា។ ក្រុមហ៊ុនផ្តោតលើគុណភាពផលិតផល សេវាកម្មរហ័ស និងការផ្គត់ផ្គង់ក្នុងបរិមាណត្រឹមត្រូវ ព្រមទាំងការអភិវឌ្ឍសេវាកម្មស្ថានីយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

អត្ថបទ៖ ខ្លាឃ្មុំតូច

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
4d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
5d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
5d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...