ទំព័រដើម/ជីវិត និងសង្គម/អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ដោយ Prix Versailles
ជីវិត និងសង្គម

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ដោយ Prix Versailles

ពង្រីកអក្សរ:
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ឈ្មោះជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ដោយ Prix Versailles

ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ – អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ក្នុងចំណោមអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles។ អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិដ៏លេចធ្លោពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប។

រាប់ចាប់តាំងពីឆ្នាំ ២០១៥ មក ជារៀងរាល់ឆ្នាំពានរង្វាន់ Prix Versailles មានការប្រកាសជ័យលាភីនៅស្នាក់ការអង្គការយូណេស្កូ ដើម្បីអបអរសាទរគម្រោងដែលរួមបញ្ចូលគ្នានូវឧត្តមភាពស្ថាបត្យកម្មជាមួយនឹងនវានុវត្តន៍ ភាពច្នៃប្រឌិត បេតិកភណ្ឌក្នុងស្រុក ប្រសិទ្ធភាពអេកូឡូស៊ី និងឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។ ក្នុងការជ្រើសរើសប្រចាំឆ្នាំនេះ លោក Jérôme Gouadain អគ្គលេខាធិការនៃពានរង្វាន់ Prix Versailles បានកត់សម្គាល់ថា អាកាសយានដ្ឋានសម័យទំនើប «មិនអាចត្រូវបានពិពណ៌នាថាជាទីកន្លែងសម្រាប់តែការផ្ទេរដំណើរទៅមកប៉ុណ្ណោះទៀតទេ» តែកំពុងក្លាយជា «និមិត្តរូបនៃសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងសង្គម»។

ជ័យលាភីនៃការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles ក្នុងប្រភេទអាកាសយានដ្ឋានកាលពីឆ្នាំមុនៗ រួមមាន ស្ថានីយទី២ (Terminal 2) នៃអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី និងស្ថានីយ B (Terminal B) នៃអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក (New York)។ គណៈកម្មការវិនិច្ឆ័យក្នុងពេលកន្លងមកប្រមូលផ្តុំដោយបុគ្គលល្បីៗមកពីវិស័យស្ថាបត្យកម្ម ការរចនា វប្បធម៌ និងសិល្បៈ រួមមាន Emma Watson, Lang Lang និង Philippe Starck ផងដែរ។

ក្នុងនាមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) អាកាសយានដ្ឋានអន្តរជាតិតេជោ បានរួមផ្សំជំនាញរបស់ស្ថាបត្យករអន្តរជាតិទៅនឹងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌កម្ពុជាទៅកាន់វេទិកាស្ថាបត្យកម្មពិភពលោក។

អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន «Foster + Partners» ពីចក្រភពអង់គ្លេសដោយប្រើដំបូលធំទូលាយជា ពិសេស ដែលទទួលបានការបំផុសគំនិតពីផ្ការំដួលជាផ្កាតំណាងជាតិកម្ពុជា។ ដំបូលនេះលាតសន្ធឹងឡើងខ្ពស់ទៅកាន់ចំណុចកណ្ដាលនៃអគារ និងឆ្លុះបញ្ចាំងពីស្ថាបត្យកម្មព្រះបរមរាជវាំង និងប្រាសាទនានារបស់កម្ពុជា។ រចនាសម្ព័ន្ធអគារលម្អិតត្រូវបានបំផុសគំនិតពីសិល្បៈតម្បាញខ្មែរ ជាមួយនឹងធាតុផ្សំផ្សេងទៀតដែលធ្វើឱ្យមើលទៅដូចគ្រោងអគារត្បាញឡើងពីឫស្សី និងផ្តៅ។

វិធីសាស្រ្តរចនារបស់អាកាសយានដ្ឋានរួមចំណែកជួយឱ្យមានពន្លឺ ខ្យល់ចេញចូលធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ភ្លើងបំភ្លឺសិប្បនិម្មិតនៅពេលថ្ងៃ។ រុក្ខជាតិបៃតងនៅពាសពេញតំបន់ស្ថានីយអ្នកដំណើរ ដោយមានដើមផ្ការំដួល និងរុក្ខជាតិបន្សុទ្ធខ្យល់ជាច្រើន ដុះលូតលាស់នៅទីតាំងដ៏ធំទូលាយក្នុងចន្លោះកណ្ដាលរបស់ស្ថានីយ។ ការរួមបញ្ចូលគ្នានៃពន្លឺធម្មជាតិ រុក្ខជាតិបៃតង សម្ភារៈតុបតែងដែលផ្តល់អារម្មណ៍កក់ក្តៅ និងចម្លាក់បុរាណ សិល្បៈវប្បធម៌ខ្មែរបង្កើតបរិយាកាសស្ងប់ស្ងាត់ និងស្វាគមន៍អ្នកដំណើរគ្រប់រូបដែលបានមកដល់ទីនេះ។

ការទទួលស្គាល់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជំរុញការលេចមុខរបស់ប្រទេសកម្ពុជានៅលើឆាកស្ថាបត្យកម្មអន្តរជាតិបន្ថែមទៀត ហើយក៏ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការតភ្ជាប់របស់ប្រទេសសម្រាប់អនាគត។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
2d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
2d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...