ទំព័រដើម/ជីវិត និងសង្គម/អាមេរិក៖ ស្ត្រីវ័យលើស៤០ឆ្នាំ មានអត្រាបង្កកំណើតខ្ពស់ជាងក្រុមស្ត្រីវ័យក្មេង
ជីវិត និងសង្គម

អាមេរិក៖ ស្ត្រីវ័យលើស៤០ឆ្នាំ មានអត្រាបង្កកំណើតខ្ពស់ជាងក្រុមស្ត្រីវ័យក្មេង

ពង្រីកអក្សរ:
អាមេរិក៖ ស្ត្រីវ័យលើស៤០ឆ្នាំ មានអត្រាបង្កកំណើតខ្ពស់ជាងក្រុមស្ត្រីវ័យក្មេង

ផ្អែកតាមការចុះផ្សាយដោយសារព័ត៌មាន Visual Capitalist កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម និងប្រជាសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្ន អត្រានៃការបង្កើតកូនរបស់ស្ត្រីដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ បានកើនឡើងរហូតដល់កម្រិតមួយខ្ពស់ជាងអត្រាបង្កើតកូនរបស់ក្រុមនារីវ័យក្មេងជាងននេះ។

របាយការណ៍បានបង្ហាញថា នេះជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីមួយដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ កាលពីពេលមុន អត្រាសម្រាលកូនក្នុងចំណោមយុវវ័យវ័យអាយុចន្លោះពី២០ ដល់៣០ឆ្នាំ មានកម្រិតខ្ពស់ខ្លាំង ប៉ុន្តែនិន្នាការនេះបាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់យ៉ាងគំហុក។ ផ្ទុយទៅវិញ អត្រាសម្រាលកូនក្នុងចំណោមស្ត្រីវ័យចាប់ពី ៤០ ឆ្នាំឡើងទៅបែរជាមានសន្ទុះកើនឡើងជាលំដាប់។

អ្នកជំនាញផ្នែកប្រជាសាស្ត្រ និងសង្គមវិទ្យាបានលើកឡើងថា កត្តាដែលជំរុញឱ្យមានការផ្លាស់ប្តូរដ៏ធំនេះ រួមមាន៖

• ការផ្តោតលើការសិក្សា និងអាជីព៖ ស្ត្រីសម័យទំនើបនៅក្នុងសហរដ្ឋអាមេរិកភាគច្រើន ជ្រើសរើសចំណាយពេលក្នុងវ័យក្មេងដើម្បីពង្រឹងការសិក្សាជាន់ខ្ពស់ និងកសាងស្ថិរភាពការងារឱ្យបានរឹងមាំ មុនពេលសម្រេចចិត្តធ្វើជាម្ដាយ។

• ការយល់ដឹងពីការការពារ៖ ការអប់រំអំពីសុខភាពបន្តពូជ និងការទទួលបានឧបករណ៍ពន្យារកំណើតកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព បានជួយកាត់បន្ថយអត្រាមានផ្ទៃពោះទាំងមិនទាន់ត្រៀមខ្លួនក្នុងចំណោមស្រ្តីវ័យក្មេងយ៉ាងច្រើន។

• ការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ បច្ចេកវិទ្យាជួយដល់ការបង្កើតកូន (ដូចជាការបង្កកំណើតក្រៅស្បូន ឬ IVF ជាដើម) បានផ្តល់លទ្ធភាព និងសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ស្ត្រីដែលមានវ័យរហូតដល់ ៤០ឆ្នាំ ឬលើសនេះ ក្នុងការមានផ្ទៃពោះ និងសម្រាលបុត្រដោយជោគជ័យ។

ការផ្លាស់ប្តូរនិន្នាការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនរបស់ស្ត្រីអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងជះឥទ្ធិពលដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធគាំពារសុខាភិបាល និងសេវាកម្មមើលថែកុមារនៅក្នុងប្រទេសទៅថ្ងៃអនាគតផងដែរ ដោយសារតែឪពុកម្តាយសម័យថ្មីមានវ័យកាន់តែចាស់ជាងមុន និងមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំជាងមុនពេលចាប់ផ្តើមបង្កើតគ្រួសារ៕

ប្រភព៖ Visual Capitalist

ដោយ៖ តារា

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
6h ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
1d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...