ទំព័រដើម/ជីវិត និងសង្គម/ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
ជីវិត និងសង្គម

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ

ពង្រីកអក្សរ:
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ។

បេះដូងគឺជាសរីរាង្គមួយដែលមានទំហំតូច ប៉ុន្តែមានតួនាទីធំ ដោយវាទទួលខុសត្រូវក្នុងការថែរក្សាអ្នកឱ្យមានជីវិតរស់នៅ និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រាល់នាទី និងរាល់វិនាទី។ បេះដូងច្របាច់ និងបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ព្រមទាំងកម្ចាត់ឧស្ម័នកាបូនិចចេញពីចរន្តឈាម ដែលមុខងារទាំងនេះគឺជាស្នូលនៃសុខភាពទូទៅរបស់អ្នក។ បេះដូងគឺជាសរីរាង្គដែលងាយរងគ្រោះ ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលស្ថានភាពទាំងនេះត្រូវបានគេដឹងថាជាឃាតករដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់ ១៨.៦ លាននាក់នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ។

អាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ នៅក្នុងប្រទេសអភិវឌ្ឍន៍ • អត្រាអ្នកឈឺបេះដូងកើនឡើងខ្លាំង (លើសពី ១០ ភាគរយ) ចំពោះមនុស្សអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ។ ៨០ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺបេះដូង គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ គន្លឹះស្តីពីសុខភាពបេះដូង និងការឈានចូលវ័យចាស់ដោយមានសុខភាពល្អ នេះគឺជាគន្លឹះល្អៗចំនួន ប្រាំយ៉ាង ដើម្បីឱ្យអ្នកចាប់ផ្តើមដំណើរនេះ សម្រាប់ជីវិតដែលមានសុខភាពល្អប្រសើរជាងមុនទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

គន្លឹះទី១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក

គន្លឹះដំបូងនៃការថែរក្សាសុខភាពបេះដូង គឺការដឹងពីសុខភាពរបស់អ្នក តាមរយៈការទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានទៀងទាត់។ ការពិនិត្យសុខភាពបានជាប់លាប់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺសរសៃឈាមបេះដូង ហើយវាត្រូវបានគេចាត់ទុកជា "ឃាតករលាក់មុខ" ដោយសារតែវាមិនបង្ហាញចេញនូវសញ្ញាព្រមាន ឬរោគសញ្ញាអ្វីច្បាស់ៗឡើយ។ ហេតុដូច្នេះ ការពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ គឺជារឿងចាំបាច់បំផុត ព្រោះប្រសិនបើទុកចោលដោយមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលាទេ វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។

គន្លឹះទី២៖ កាត់បន្ថយទម្លាប់រស់នៅដែលមិនល្អចំពោះសុខភាព

ការផ្តាច់បារីជាវិធីដ៏ល្អបំផុតក្នុងការការពារបេះដូង ព្រោះហានិភ័យជំងឺបេះដូងនឹងថយចុះភ្លាមៗបន្ទាប់ពីឈប់ជក់។ ជាទូទៅ ការជក់បារីបំផ្លាញសរសៃឈាមអាកទែឱ្យរួមតូចដោយសារការកកខ្លាញ់ ដែលអាចបង្កជាការឈឺទ្រូងជាសញ្ញាព្រមាន ឬអាចឈានទៅដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគួរតែបោះបង់ទម្លាប់មិនល្អក្រវាត់ចោលនូវឧបករណ៍ជក់បារី រួចជំនួសមកវិញនូវផលិតផលជំនួសជាតិនីកូទីន។ ការបោះបង់ចោលទម្លាប់មិនល្អទាំងនេះ នឹងជួយឱ្យរាងកាយទាំងមូលទទួលបានសុខភាពល្អ។

គន្លឹះទី៣៖ រក្សារបបអាហារដែលល្អចំពោះសុខភាពបេះដូង

អាហារូបត្ថម្ភដែលល្មមសមរម្យនៃកាឡូរីដែលអ្នកគួរទទួលទាន គួរមានកាបូអ៊ីដ្រាត ៤០ ភាគរយ ប្រូតេអ៊ីន ៣០ ភាគរយ និងខ្លាញ់ល្អ ៣០ ភាគរយ ព្រមទាំងជាតិសរសៃ ២៥ ក្រាម និងទឹកប្រាំបីកែវក្នុងមួយថ្ងៃ។ លើសពីនេះ ការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ នឹងជួយផ្តល់វីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ អាហារសម្បូរអូមេហ្គា-៣ ដូចជាត្រីមានជាតិខ្លាញ់ និងគ្រាប់ពូជផ្សេងៗ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ។ ត្រីក៏ជាអាហារជំនួសសាច់គោដ៏ល្អដើម្បីចៀសវាងខ្លាញ់ឆ្អែតខ្ពស់ ហើយជាតិអូមេហ្គា-៣ ដែលមានក្នុងត្រីក៏ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ដើម្បីទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងទៀតផង។

គន្លឹះទី៤៖ ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់

ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់ផ្តល់ផលប្រយោជន៍ជាច្រើនដោយវាជួយឱ្យសរសៃឈាមសម្រាក និងពង្រីកខ្លួន ធ្វើឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបានល្អ។ សកម្មភាពនេះរំញោចការផលិតសារធាតុនីទ្រីកអុកស៊ីតដើម្បីការពារប្រព័ន្ធសរសៃឈាមបេះដូង។ អ្នកគួរតែធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ហើយបើគ្មានពេលគ្រប់គ្រាន់ទេ អ្នកអាចជំនួសដោយការដើរខ្លីៗមុនពេលធ្វើការ ដូចជាការចតឡានម៉ូតូឱ្យឆ្ងាយពីការិយាល័យ ឬការឈរធ្វើការខ្លះដើម្បីចៀសវាងការអង្គុយយូរៗពេញមួយថ្ងៃ។

គន្លឹះទី៥៖ កាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក

ទោះបីជាគ្មានការផ្សារភ្ជាប់ផ្ទាល់រវាងភាពស្ត្រេសខ្ពស់ និងជំងឺបេះដូង ប៉ុន្តែស្ត្រេសអាចបង្កហានិភ័យដោយប្រយោល ដូចជាធ្វើឱ្យឡើងសម្ពាធឈាម ធ្វើឱ្យអ្នកញ៉ាំច្រើនហួសប្រមាណ ខ្ជិលមិនធ្វើលំហាត់ប្រាណ ឬធ្វើឱ្យអ្នកជក់បារី។ ស្ត្រេសរ៉ាំរ៉ៃក៏ជម្រុញអរម៉ូនអង់ដ្រេណាលីន និងខទីសូលឱ្យកើនឡើង ដែលនាំឱ្យប្រឈមនឹងការគាំងបេះដូងផងដែរ។ ហេតុនេះ អ្នកគួរតែចំណាយពេលសម្រាក និងធ្វើអ្វីដែលសប្បាយចិត្ត ព្រោះមនុស្សដែលអាចគ្រប់គ្រងស្ត្រេសឱ្យនៅកម្រិតទាបបាន តែងមានទំនោរចង់ហាត់ប្រាណ និងមានចំណង់ញ៉ាំអាហារដែលមានសុខភាពល្អ។ ការអនុវត្តរបៀបរស់នៅសកម្ម និងមានសុខភាពល្អចាប់ពីពេលនេះតទៅ គឺជារឿងចាំបាច់បំផុតដើម្បីការពារជំងឺបេះដូង និងរក្សាបេះដូងឱ្យរឹងមាំទៅថ្ងៃអនាគត។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច
ជីវិត និងសង្គម
3d ago•1 min read•0

វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច

កិច្ចសហការនេះមានសក្តានុពលពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ទូទាំងប្រទេស។ កាល​ពី​​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ — ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយ ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័ន្...

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
4d ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
5d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...