ទំព័រដើម/កម្សាន្ត/មិនចង់ជាប់សូម្បីត្រកូល! Maddox កូនប្រុសច្បង Angelina Jolie សម្រេចលុបឈ្មោះឪពុកចេញ
កម្សាន្ត

មិនចង់ជាប់សូម្បីត្រកូល! Maddox កូនប្រុសច្បង Angelina Jolie សម្រេចលុបឈ្មោះឪពុកចេញ

ពង្រីកអក្សរ:
មិនចង់ជាប់សូម្បីត្រកូល! Maddox កូនប្រុសច្បង Angelina Jolie សម្រេចលុបឈ្មោះឪពុកចេញ

ពិភពសិល្បៈហូលីវូដ (Hollywood) កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យុវជន Maddox Chivan Jolie-Pitt ដែលត្រូវជាកូនប្រុសច្បងដែលតារាសម្តែងស្រីល្បីឈ្មោះ Angelina Jolie បានសុំយកមកចិញ្ចឹមពីប្រទេសកម្ពុជា បានដាក់ពាក្យស្នើសុំទៅតុលាការជាផ្លូវការ ដើម្បីកាត់ផ្ដាច់ត្រកូលរបស់ឪពុកចិញ្ចឹម គឺលោក Brad Pitt ចេញពីឈ្មោះរបស់ខ្លួន។

តាមប្រភពព័ត៌មានពីសារព័ត៌មានល្បីៗ រួមទាំង Daily Mail និង TMZ បានឱ្យដឹងថា យុវជនវ័យ ២៤ ឆ្នាំរូបនេះ បានដាក់ឯកសារផ្លូវច្បាប់ដើម្បីប្តូរឈ្មោះរបស់ខ្លួនពី «Maddox Chivan Jolie-Pitt» មកនៅត្រឹម «Maddox Chivan Jolie» វិញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារមូលហេតុ "ផ្ទាល់ខ្លួន" ដែលបង្ហាញយ៉ាងច្បាស់ពីភាពរាក់សរក និងភាពរង្គោះរង្គើកាន់តែខ្លាំងនៅក្នុងទំនាក់ទំនងរវាងលោក Brad Pitt និងកូនៗរបស់លោក។

មុនពេលឈានដល់ការប្ដឹងផ្តល់ផ្លូវច្បាប់នេះ គេបានឃើញតម្រុយខ្លះៗរួចមកហើយនៅក្នុងវិស័យការងាររបស់ Maddox។ នៅក្នុងខ្សែភាពយន្តថ្មីដែលមានចំណងជើងថា Couture ដែល Maddox បានចូលរួមធ្វើជាជំនួយការអ្នកដឹកនាំរឿង (Assistant Director) ជាមួយម្តាយរបស់គេ ឈ្មោះរបស់គេនៅលើក្រេឌីត (Credits) ភាពយន្ត ត្រូវបានដាក់ថា "Maddox Jolie" ដោយបានលុបពាក្យថា "Pitt" ចេញរួចជាស្រេចទៅហើយ។ វាមានភាពខុសប្លែកស្រឡះកាលពីឆ្នាំ ២០២៤ ដែលកាលនោះនៅក្នុងរឿង Maria គេនៅតែប្រើឈ្មោះផ្លូវការ «Maddox Jolie-Pitt» នៅឡើយ។

Maddox គឺជាកូនទី ៤ ហើយក្នុងចំណោមបងប្អូនទាំង ៦ នាក់របស់គ្រួសារអតីតប្តីប្រពន្ធ "Brangelina" ដែលបានសម្រេចចិត្តបោះបង់ត្រកូលខាងឪពុក៖

ចំណែកឯកូនប្រុសពីរនាក់ទៀត គឺ Pax (អាយុ ២២ ឆ្នាំ) និង Knox (អាយុ ១៧ ឆ្នាំ) ទោះបីជាមិនទាន់មានការបញ្ជាក់ពីការប្តូរឈ្មោះផ្លូវច្បាប់ ប៉ុន្តែប្រភពជិតដិតបានបង្ហើបថា ពួកគេក៏មានទំនាក់ទំនងល្អក់កករ និងមិនសូវរវីរវល់ជាមួយលោក Brad Pitt ឡើយ។

ទំនាក់ទំនងរវាង Brad Pitt និងកូនប្រុសច្បង Maddox ត្រូវបានគេដឹងថាបានដើរដល់ផ្លូវបំបែក តាំងពីព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសមួយកាលពីខែកញ្ញា ឆ្នាំ ២០១៦។ កាលនោះ មានសេចក្តីរាយការណ៍ថា មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរវាង Brad Pitt ដែលស្ថិតក្នុងស្ថានភាពស្រវឹង ជាមួយ Angelina Jolie និង Maddox នៅលើផ្ទៃអាកាស ក្នុងយន្តហោះឯកជនមួយដែលហោះហើរពីប្រទេសបារាំងមកកាន់ទីក្រុង Los Angeles។

ត្រឹមតែប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីហេតុការណ៍នោះ Angelina Jolie បានដាក់ពាក្យលែងលះភ្លាមៗ បញ្ចប់ចំណងស្នេហាដែលពិភពលោកធ្លាប់ច្រណែន។ ទោះបីជាក្រោយមក ភ្នាក់ងារ FBI បានស៊ើបអង្កេត និងមិនបានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌណាមួយលើលោក Brad Pitt ក៏ដោយ ប៉ុន្តែស្នាមរបួសក្នុងចិត្តរបស់កូនៗហាក់បីដូចជាមិនអាចព្យាបាលបានឡើយ។

ការឈឺចាប់របស់ឪពុក៖ ប្រភពជិតស្និទ្ធនឹងលោក Brad Pitt បានទម្លាយថា តារាសម្តែងវ័យ ៦២ ឆ្នាំរូបនេះ មានការខូចចិត្ត និងសោកស្តាយជាខ្លាំងនៅពេលដឹងថាកូនៗម្នាក់ៗព្យាយាមលុបបំបាត់អត្តសញ្ញាណដែលពាក់ព័ន្ធនឹងរូបលោក។ លោកតែងតែសង្ឃឹមថានឹងអាចផ្សះផ្សាទំនាក់ទំនងជាមួយកូនៗវិញ ប៉ុន្តែការពិតជាក់ស្តែងហាក់បីដូចជាកាន់តែឆ្ងាយទៅៗ។

បច្ចុប្បន្ន តុលាការមិនទាន់បានអនុម័តជាផ្លូវការលើការស្នើសុំប្តូរឈ្មោះរបស់ Maddox នៅឡើយទេ ប៉ុន្តែអ្នកច្បាប់បានអះអាងថា ផ្អែកលើវ័យ និងសិទ្ធិស្វ័យសម្រេច វានឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ រឿងរ៉ាវនេះបានសញ្ជឹងគិតឱ្យមហាជនឃើញថា ទោះបីជាមានមាសប្រាក់ និងកេរ្តិ៍ឈ្មោះល្បីល្បាញកម្រិតហូលីវូដក៏ដោយ ក៏វាមិនអាចទិញត្រឡប់មកវិញនូវក្តីស្រឡាញ់ និងការគោរពពីកូនៗបានឡើយ ប្រសិនបើចំណងគ្រួសារត្រូវបានកាត់ផ្តាច់ទៅហើយនោះ៕

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានធ្វើឲ្យប្រជាជនខ្មែរដឹងកាន់តែ...
កម្សាន្ត
3d ago•1 min read•0

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានធ្វើឲ្យប្រជាជនខ្មែរដឹងកាន់តែ...

តាមរយៈការរៀបរាប់ពីព្រឹត្តិការណ៍ពិត និងការបង្ហាញពីភស្តុតាងប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានបើកឱកាសឱ្យទស្សនិកជនស្វែងយល់កាន់តែស៊ីជម្រៅអំពីមូលហេតុដែលរូបចម្លាក់បុរាណខ្មែរមួយចំនួនមានការប...

ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែ​ចាប់​អារម្មណ៍​លើ​ខ្សែភាពយន្ត​ឯកសារ​...
កម្សាន្ត
4d ago•1 min read•0

ក្រោយការចូលរួមផ្សព្វផ្សាយពីសំណាក់ Influencers ប្រជាជនខ្មែរកាន់តែ​ចាប់​អារម្មណ៍​លើ​ខ្សែភាពយន្ត​ឯកសារ​...

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសក្រោយមានការចូលរួមផ្សព្វផ្សាយ និងចែករំលែកពីសំណាក់ Influencers និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ដែលបានជួយជំរុញឱ្យមហាជនកាន់តែច...

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League
កម្សាន្ត
5d ago•1 min read•1

ការពង្រីកចំនួនក្រុម វត្តមានតារាថ្មីៗ និងសមរភូមិដណ្តើមជើងឯកក្នុងលីគជប៉ុន SV.League

រដូវកាលថ្មីនៃលីគបាល់ទះបុរស SV.League របស់ជប៉ុនដែលទើបតែកែទម្រង់ថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែតុលាខាងមុខនេះ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញពីចំណុចផ្លាស់ប្តូរសំខាន់ៗ ព្រមទាំងបេក្ខភាពលេចធ្លោនានាដែលត្រៀមប្រជែងដណ្តើមជើងឯក។