ទំព័រដើម/ជីវិត និងសង្គម/ម៉ាឡេស៊ី បើកសម្ពោធពិព័រណ៍វេជ្ជសាស្ត្រដំបូងបង្អស់នៅកម្ពុជា ប្រមូលផ្តុំដោយមន្ទីរពេទ្យធំៗល្បីៗ
ជីវិត និងសង្គម

ម៉ាឡេស៊ី បើកសម្ពោធពិព័រណ៍វេជ្ជសាស្ត្រដំបូងបង្អស់នៅកម្ពុជា ប្រមូលផ្តុំដោយមន្ទីរពេទ្យធំៗល្បីៗ

ពង្រីកអក្សរ:
ម៉ាឡេស៊ី បើកសម្ពោធពិព័រណ៍វេជ្ជសាស្ត្រដំបូងបង្អស់នៅកម្ពុជា ប្រមូលផ្តុំដោយមន្ទីរពេទ្យធំៗល្បីៗ

ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងតំបន់ ដោយបានបើកសម្ពោធ «ពិព័រណ៍សុខាភិបាលម៉ាឡេស៊ី» (Malaysia Healthcare Expo - MHX) ជាលើកដំបូងបំផុតនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏ធំនេះបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ក្នុងគោលបំណងផ្សារភ្ជាប់ក្រុមគ្រួសារកម្ពុជាផ្ទាល់ ជាមួយបណ្តាញមន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខគេរបស់ប្រទេសម៉ាឡេស៊ី។ ការរៀបចំពិព័រណ៍នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យសុខាភិបាល ដោយវាជាព្រឹត្តិការណ៍ MHX លើកដំបូងបង្អស់ ដែលផ្តោតលើអ្នកជំងឺផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា៖ ទីផ្សារដុះដាលយ៉ាងរហ័សក្នុងវិស័យទេសចរណ៍វេជ្ជសាស្ត្រ

យោងតាមទិន្នន័យផ្លូវការ ប្រទេសកម្ពុជាកំពុងលេចមុខយ៉ាងឆាប់រហ័សក្នុងនាមជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់វិស័យសុខាភិបាលម៉ាឡេស៊ី។ ទំនុកចិត្តរបស់អ្នកជំងឺកម្ពុជាទៅលើប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរបស់ម៉ាឡេស៊ី បានបង្ហាញឱ្យឃើញតាមរយៈតួលេខលេចធ្លោក្នុងឆ្នាំ ២០២៥ កន្លងទៅ៖

• ចំនួនអ្នកជំងឺកម្ពុជា៖ មានរហូតដល់ទៅជាង ១២,០០០ នាក់ ដែលបានធ្វើដំណើរទៅទទួលសេវាកម្មថែទាំសុខភាព និងព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី។

• ចំណូលសេដ្ឋកិច្ច៖ វិស័យទេសចរណ៍សុខាភិបាលពីទីផ្សារកម្ពុជា បាននាំមកនូវចំណូលកើនឡើងរហូតដល់ ៣០,៣ លានរីងហ្គីត (រូបិយប័ណ្ណម៉ាឡេស៊ី)។

យុទ្ធនាការ "Healing Meets Hospitality" ឆ្នាំ ២០២៦

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមយុទ្ធនាការ «ឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ២០២៦» (Malaysia Year of Medical Tourism 2026 - MYMT 2026) ក្រោមប្រធានបទដ៏មានអត្ថន័យថា «ការព្យាបាលជួបជាមួយនឹងបដិសណ្ឋារកិច្ច» (Healing Meets Hospitality)។

លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃ MHTC បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធថា៖ «ដោយសារកម្មវិធី MHX ភ្នំពេញ នាំយកនូវមន្ទីរពេទ្យ និងអ្នកជំនាញមកជួបផ្ទាល់ជាមួយក្រុមគ្រួសារកម្ពុជា យើងសង្ឃឹមថា សេវាកម្មថែទាំសុខភាពដែលប្រកបដោយគុណភាព និងគួរឱ្យទុកចិត្ត កាន់តែមានភាពងាយស្រួលក្នុងការទទួលបាន និងស្វែងយល់។ នេះហើយជាអ្វីដែល MYMT 2026 ចង់សម្រេចបាន ពោលគឺការទៅជួបអ្នកជំងឺដល់កន្លែងដែលពួកគេរស់នៅ និងការកសាងទំនាក់ទំនងយូរអង្វែងនៅទូទាំងតំបន់»។

ព្រឹត្តិការណ៍នេះក៏ទទួលបានការចូលរួមជាកិត្តិយសពី ឯកឧត្តមវេជ្ជបណ្ឌិត សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃនាយកដ្ឋានសុខាភិបាលកម្ពុជា ដែលវត្តមានរបស់ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។

ការជួបជុំនៃមន្ទីរពេទ្យលំដាប់កំពូល និងដៃគូយុទ្ធសាស្ត្រ

នៅក្នុងពិព័រណ៍ MHX ភ្នំពេញ នេះ មានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកផ្តល់សេវាកម្មថែទាំសុខភាពកម្រិតស្តង់ដារអន្តរជាតិ រួមមានមន្ទីរពេទ្យលំដាប់កំពូលរបស់ MHTC ដូចជា វិទ្យាស្ថានបេះដូងជាតិ (IJN) និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya។

មានស្ថាប័នវេជ្ជសាស្ត្រល្បីៗជាច្រើនទៀតរួមមាន៖

• Alpha IVF & Women’s Specialists Centre

• មន្ទីរពេទ្យឯកទេស KPJ (Ampang Puteri, Damansara, និង Damansara 2)

• មជ្ឈមណ្ឌលវេជ្ជសាស្ត្រ MSU

• មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway (Penang និង Sunway City)

• មន្ទីរពេទ្យ Thomson Kota Damansara

• ក្រុមវេជ្ជសាស្ត្រ Asia OneHealthcare (តំណាងដោយមន្ទីរពេទ្យ Beacon)

• ក្រុម IHH Healthcare Malaysia (តំណាងដោយមន្ទីរពេទ្យ Gleneagles Kuala Lumpur, Pantai Kuala Lumpur និង Prince Court)

កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ធនាគារ Maybank កម្ពុជា ក្នុងនាមជាដៃគូធនាគារផ្លូវការ និង One Health ជាដៃគូប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម រួមទាំងការជួយជ្រោមជ្រែងពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងស្ថាប័នរដ្ឋាភិបាលនានា ដែលបានរួមគ្នារុញច្រានឱ្យប្រទេសម៉ាឡេស៊ី ក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេ និងទទួលបានការពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកការព្យាបាលប្រកបដោយគុណភាពខ្ពស់។

ចែករំលែកអត្ថបទនេះទៅកាន់បណ្តាញសង្គម:

សេចក្តីថ្លែងអំណរគុណប្រភព (Source Credit)

អត្ថបទនេះត្រូវបានដកស្រង់ពីសារព័ត៌មាន Sabay News និងរក្សាទុកក្នុង Cloudflare D1 & R2 សម្រាប់ Baxex News Platform។

អានលើ Sabay

អត្ថបទពាក់ព័ន្ធ (Related News)

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...
ជីវិត និងសង្គម
6h ago•1 min read•0

ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ន...

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ...

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
ជីវិត និងសង្គម
1d ago•1 min read•0

តម្លៃប្រេងឡើងបន្តិចវិញនៅ​ដើមសប្ដាហ៍នេះ ខណៈកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង

តម្លៃប្រេងលើទីផ្សារអន្តរជាតិ​បានកើនឡើងជាង ១% នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើសន្តិភាពរបស់អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងបើកច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងន...

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...
ជីវិត និងសង្គម
1d ago•1 min read•0

ក្រុមហ៊ុន MEGA WE CARE រៀបចំយុទ្ធនាការបរិច្ចាគឈាមរបស់បុគ្គលិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាលក្នុង ស្រ...

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ ក្រុមហ៊ុន MEGA We Care បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមាន កិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម (ម.ជ.៨.ឈ)។ ព្រឹត្តិការណ៍...